ភ្នំពេញ៖ ប្រិយមិត្តជាច្រើនពិតជាទទួលជ្រាប់ដឹងច្បាស់រួចមកហើយថាកាលពីយប់មិញនេះ ក្នុងបណ្តាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីកំពូលតារាចម្រៀងស្រីដ៏ល្បីឈ្មោះនៅក្នុងផលិតកម្ម រស្មីហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហោះរូបភាពជាច្រើនសន្លឹកចំពោះវត្តមានសមាជិកថ្មីកូនប្រុសដំបូងរបស់ខ្លួនជាទីស្រលាញ់ អមមកជាមួយនិងស្នាមញញឹមយ៉ាងរីករាយ រួមទាំសារខ្លីមួយឲ្យដឹងថា៖ «ឆ្លងកាត់ពេលវេលាដ៏វែង អារម្មណ៍នៃការរង់ចាំ ការព្រួយបារម្ភ និងរូបភាពពិតនៃការបង្កើតកូនដ៏លំបាករបស់ម្តាយគ្រប់រូប
ទីបំផុតអារម្មណ៍ជាឪពុកម្តាយដ៏ពិតប្រាកដបានមកដល់។ នៅពេលនេះ ស្វាគមន៍ Charlie មកកាន់ពិភពលោកដ៏ស្រស់ស្អាត។ Mommy និង Charlie មានសុវត្ថិភាព មានសុខភាពល្អ ។ អរគុណចំពោះការបារម្ភ និងពាក្យជូនពរ របស់អ៊ុំពូមីងបងប្អូនទាំងអស់គ្នា 11-11-2019 ម៉ោង 01:31pm ទម្ងន់ 3.75kg»។ យ៉ាងណាមិញយើងងាកមកមើលលោក ឆន សុវណ្ណរាជ ដែលជាដៃគូយ៉ាងចម្រៀងយ៉ាងស្អិតរមួតរបស់អ្នកនាង ឱក សុគន្ធកញ្ញា
ក៏បានបង្ហោះសារថា៖«អបអរសាទរបាទ កញ្ញានិងហ៊ាលីសំរាប់ការទទូលសមាជិកថ្មី Charlie មើលមុខ Charlie ហរ សំខាន់គឺថាដូចប៉ាៗខ្លាំងណាស់ តាំងពីថ្ពាល់ខួច ជូនពរអោយអ្នកម្តាយនិងកូនមានសុខភាពល្អណាបាទ»។គួរបញ្ជាក់ផងដែរថា ចំពោះមន្ទីរពេទ្យដែលអ្នកនាង ឱក សុគន្ធកញ្ញា និងស្វាមី លោក សុខលី
ប្អូនប្រុសម្ចាស់ផលិតកម្ម រស្មី ហង្សមាស បានធ្វើការជ្រើសរើសសម្រាប់កូនប្រុសដំបូងជាទីស្រលាញ់របស់ខ្លួននោះ គឺជាមន្ទីរពេទ្យដ៏ល្បីមួយ ទំនេីប និងឈានមុខគេបំផុតក្នុងប្រទេសថៃ ដែលមានឈ្មោះថា Bumrungrad។ប្រភព៖ហ្វេសប៊ុក