ទឹកចិត្តល្អខ្លាំងណាស់! ​គ្រូពេទ្យម្នាក់ ចង់បើកពេទ្យសម្ភពសម្រាលកូនមិនយកលុយ ធ្វើការមិនគិតប្រាក់ខែ

ពិតជាទឹកចិត្តល្អប្រពៃខ្លាំងណាស់លោកគ្រូពេទ្យជំនាញផ្នេកសម្ភពម្នាក់ ឈ្មោះ ចាន់ រស្មី បានប្រកាសនៅលើគណនីហ្វេសប៊ុក មានបំណងចង់បង្កើតមន្ទីរពេទ្យសម្រាលកូនដោយមិនគិតប្រាក់ នៅខេត្តកណ្ដាល ហើយលោកគ្រូពេទ្យសុខចិត្តធ្វើការដោយមិនយកប្រាក់បៀវត្សទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈគណនីហ្វេសប៊ុកលោកគ្រូពេទ្យ ឈ្មោះ Rasmey Chan បានរៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំជាគ្រូពេទ្យផ្នែកសម្ភព និងរោគស្រ្តី មានបំណងបើកមន្ទីរពេទ្យសម្រាលកូនដោយមិនគិតប្រាក់ នៅខេត្តកណ្តាល ប្រសិនបើមានសប្បុរសជនផ្តល់ការគាំទ្រផ្នែកមូលនិធិ ខ្ញុំស្ម័គ្រចិត្តធ្វើការងារនេះដោយមិនយកប្រាក់បៀវត្ស» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីបានឃើញការបង្ហោះរបស់លោកគ្រូពេទ្យខាងលើ បានធ្វើឱ្យមហាជនមានការគាំទ្រ និងចែករំលែកជាច្រើន ប្រសិនបើពិតជាអាចបង្កើតមន្ទីរពេទ្យសម្រាលកូនដោយមិនយកថ្លៃ ពិតជាអាចសម្រួលជីវភាពប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment