ចូលរួមអបអរសាទរផង! ទីបំផុត តារាសម្តែងជើងចាស់លោក ជា សំនាង សម្រេចចិត្តចូលរោងការថ្ងៃនេះហើយ ជាមួយតារាម៉ូឌែលស្រកក្រោយ ដ៏ស្រស់ស្អាត

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនមិនថាចាស់មិនថាក្មេងទេពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន លោក ជា សំណាង ដែលជាតារាសម្តែងដ៏ល្បីល្បាញមួយរូប ក្នុងប្រទេសកម្ពុជាយើង ហើយលោកតែងតែចូលរួមសម្តែងក្នុងខ្សែភាពយន្តបែបសម័យ និងបុរាណជច្រើន ព្រមទាំងបានប្រឡូកក្នុងការសម្តែងចម្រៀងកាវិការឲ្យផលិតកម្មជាច្រើន ទាំងក្នុង និងក្រៅប្រទេសផងដែរ។

ចំនែកឯមុននេះបន្តិច នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ មហាជនមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីឃើញលោក សាវិន ហ្វីលីព បានបង្ហោះរូបភាពជាច្រើនសន្លឹក ព្រមទាំងបានភ្ជាប់សារខ្លីយមួយឲ្យបានដឹងផងដែរថា៖ “សូមចូលរួមអបអរសាទរសម្លាញ់ចាស់ ជា សំណាង ដែលសម្រេចចិត្តចូលរោងការថ្ងៃនេះជាមួយតារាម៉ូឌែលស្រករក្រោយក្នុងខេត្តកំពត។ សូមសម្លាញ់មានសុភមង្គលជារៀងរហូត។”។ ក្រោយពីឃើញបែបនេះហើយ ធ្វើឲ្យបងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានចូល comment ពាក្យអបអរសាទជាច្រើន ព្រមទាំងបានជូនពរអ្នកទាំងពីរឲ្យស្រលាញ់គ្នាជារៀងរហូត៕

Related posts

Leave a Comment