លោកតា ព្រហ្ម ម៉ាញ៖ ដើម្បីថែរក្សាកេរ្តិ៍មរតកដូនតាយើង លោកតា បានបង្កើតសាលាបណ្តុះបណ្តាលបង្រៀនអាយ៉ៃ និងចម្រៀងភ្លេងការ ដល់កូនខ្មែរជំនាន់ក្រោយដោយមិនយកប្រាក់មួយរៀលទេ ព្រមទាំងផ្តល់..(មានវីដេអូ)

ភ្នំពេញ៖ មហាជនជាច្រើនពិតជាស្គាល់រួចមកហើយគឺលោកតា ព្រហ្ម ម៉ាញ គាត់គឺជាវីរៈសិល្បៈករអាយ៉ៃជើងចាស់មួយរូប ដែលមានឈ្មោះបោះសំលេងនិងល្បីល្បាញជាយូរឆ្នាំណាស់មកហើយព្រមទាំងទទួលបានការគាំទ្រខ្លាំងពីមហាជនទាំងចាស់ទាំងក្មេងផងដែរ។ យ៉ាងណាមិញនាពេលថ្មីៗនេះលោកតា ក៏បានប្រកាសពីថ្នាក់បង្រៀនអាយ៉ៃ និងចម្រៀងភ្លេងការ​ ដល់កូនខ្មែរជំនាន់ក្រោយដោយមិនគិតថ្លៃ។ ដោយយោងតាមការសម្ភាសន៍របស់អ្នកតំណាងសមាគមន៍សិល្បៈករខ្មែរផងដែរ ហើយលោកតា ព្រហ្ម ម៉ាញ បានប្រាប់ឲ្យដឹងថាលោកបានបើកថ្នាក់បង្រៀនអាយ៉ៃនេះចាប់តាំងពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលទីតាំងបង្រៀនគឺស្ថិតនៅក្នុងបុរី KC ជិតវិត្តតាំងក្រសាំង អាស័យដ្ឋាន L14 បុរីKC សង្កាត់ កាកាប២ ខណ្ឌពោធិ៍សែនជ័យ។ ហើយមិនត្រឹមតែប៉ុណ្ណោះទេសម្រាប់សិស្សមកពីបណ្តាលខេត្តលោកក៏មានកន្លែងស្នាក់នៅ រួមទាំងបាយទឹកដោយមិនគិតថ្លៃ តែលុះត្រាតែសិស្សនោះមានការអត់ធ្មត់ក្នុងការៀនសូត្រ។

ហើយក្នុងនោះដែលលោក ហេង ឡុង ក៏បានសរសេររៀបរាប់ថា៖ “បងប្អូនខ្មែរពិតជាទទួលស្គាល់ពីសមត្ថភាពដ៏អស្ចារ្យរបស់លោកពូ ព្រហ្ម ម៉ាញ នៅពេលដែលអត់ពីលោកពូទៅសួរថា តើបទពិសោធន៍ ជំនាញ ចំណេះដឹងទាំងអស់នេះ នឹងត្រូវបាត់បង់។ នេះជាកត្តាដែលជំរុញឲ្យលោកពូផ្ទាល់ ក៏ដូចជា សមាគមសិល្បករខ្មែរ គាំទ្រឲ្យមានសាលាបណ្ដុះបណ្ដាលបង្រៀនអាយ៉ៃ និងចំរៀងភ្លេងការដល់យុវជនជំនាន់ក្រោយ។ សូមអញ្ជើញបងប្អូនទស្សនា និងចែកចាយឲ្យបានទូលំទូលាយ ដើម្បីផ្ដល់ឱកាសដល់កូនខ្មែរ ដែលមានបំណងចង់រៀនដែលគិតថ្លៃ”៕

Related posts

Leave a Comment