បន្ទាប់ពីលោក ករុណា ពេជ្រ ត្រូវបានមនុស្ស៥នាក់ ស្ទាក់រថយន្ត និងធ្វើសកម្មភាពគប់កញ្ចក់ឡាន កាលពីយប់មិញនេះ​ ស្រាប់តែអ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះសារមួយឃ្លាថា..

ភ្នំពេញ៖ មហាជនពិតជាទទួលជ្រាបរួចមកហើយ នៅខណៈពេលមុននេះបន្តិច ថ្ងៃទ១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយលោក ករុណា ពេជ្រ បានប្រាប់ឲ្យដឹងពីរឿងរ៉ាវរបស់លោកដែលបានជួប្រទះ កាលពីយប់មិ្សលមិញនេះ ដោយមានមនុស្សចំនួន៥នាក់បានព្យាយាមស្ទាក់រថយន្តរបស់លោក ដើម្បីបម្រុងនឹងធ្វើការប្លន់ ប៉ុន្តែរូបលោកក៏បានជិះគេចចេញពីកន្លែងនោះ ហើយក៏ត្រូវបានក្រុមចោរនោះ យកដុំថ្មមួយដុំយ៉ាងធំគប់មកលើកញ្ចក់រថយន្តរបស់លោកតែម្តង។ ហើយក្នុងនោះដែល បើតាមការបញ្ចាក់របស់លោក ករុណា ពេជ្រ នៅក្នុងខមិនវិញ គាត់បានប្រាប់ឲ្យដឹងហេតុការណ៍មួយនេះ គឺកើតឡើងស្ថិតនៅត្រង់ចំណុចផ្លូវតូចៗ ជិតផ្សារដីហុយ ក្នុងសង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែន សុខ រាជធានីភ្នំពេញ។

ទន្ទឹមនឹងហេតុការណ៍នេះផងដែរ លោក ករុណា ពេជ្រ បានលើកឡើងឲ្យដឹងថា៖ ”ថ្ងៃនេះ​ ខ្ញុំបាទសូមចែករំលែកព័ត៌មាន​ ដែលជនឆ្លៀតឱកាស​ គប់កញ្ចក់ឡាន​របស់ខ្ញុំ​ ដេីម្បីធ្វេីសកម្មភាពនានា​ ពេលដែលមកដល់កន្លែងស្ងាត់​ពេលយប់។ ដូច្នេះពេលយប់ស្ងាត់សូមបងប្អូនប្រុងប្រយ័ត្ន អោយបានល្អ​ ព្រោះគ្រប់កាលៈទេសៈ​ គ្រប់ទីកន្លែង​ និង​ គ្រប់បណ្តាប្រទេសទាំងអស់លេីពិភពលោកតែងតែមានជនមួយចំនួនតូចតែងតែឆ្លៀតឱកាស​ ពេលដែលយេីងគ្រប់គ្នាខ្វះការប្រុងប្រយ័ត្ន និង​នឹកស្មានមិនដល់។

នេះពិតជាសំណាងធំរបស់ខ្ញុំ​ហេីយ​ ដែលជនឆ្លៀតឱកាសមានគ្នា ៥នាក់​ ស្ទាក់ឡានខ្ញុំអោយឈប់​ ដល់ខ្ញុំអត់ឈប់ពួកគេក៏គប់ឡានខ្ញុំតែម្តង​ ប៉ុន្តែខ្ញុំមិនឈប់នៅបន្តបេីកទៅមុខរហូត​ ហេីយក៏សំណាងដែលមិនចំកន្លែងខ្ញុំបេីក​ ហេីយត្រូវតែកញ្ចក់ចំហៀងខាងក្រោយតៃកុង​ ប្រសិនបើចំតួឡានវិញ​ គឺរឹតតែចប់ហ្មង សរុបមកចុងក្រោយដូរកញ្ចក់អស់​ 100$ ប៉ុន្តែព្រលឹងហោះទៅសុីព្រលិតបាត់ហេីយ។ សារជាថ្មីពេលយប់សូមកុំជិះផ្លូវស្ងាត់​ ហេីយមានហេតុការអីកុំឈប់កន្លែងស្ងាត់អោយសោះ​ ហេីយសូមប្រុងប្រយត្ន័​គ្រប់ពេលវេលា​ ព្រោះជនឆ្លៀតឱកាស​មួយចំនួនតូច អាចឆ្លៀតធ្វេីមកលេីយេីងបាន​ ពេលដែលយេីងភ្លេចខ្លួនតែប៉ុណ្ណោះ”។

បន្ទាប់ពីរឿងមួយនេះត្រូវបានចែកចាយពេញបណ្តាញសង្គមហ្វេសប៊ុករួចមក ក៏ស្រាប់តែអ្នកនាង ចន ច័ន្ទ លក្ខិណា ដែលជាប្រធានសមាគមន៍សិល្បៈករខ្មែរ បានធ្វើការ ស៊ែរការបង្ហោះរបស់លោក ករុណា ពេជ្រ រួមទាំងភ្ជាប់សារមួយឃ្លាថា៖ ”ហុឹម មួយរយៈនេះសំបូរករណីនេះណាស់ អាជ្ញារធរតាមតំបន់គួរពង្រឹងសន្តិសុខជូនប្រជាពលរដ្ឋអោយបានច្រើនផង។ បើឃើញព័ត៍មាន មានករណីកើតឡើងនៅតំបន់ណាអាជ្ញាធរតំបន់នោះគួរពង្រឹងនិងចុះសើបអង្កេតតំបន់នោះផង”៕

Related posts

Leave a Comment