សូមប្រុងប្រយ័ត្នផងបងប្អូន! លោក ករុណា ពេជ្រ ភ័យស្ទើរជ្រុះសក់ក្រោយមានក្រុមចោរមួយក្រុមស្ទាក់ឡានលោកអោយឈប់តែលោកមិនឈប់ស្រាប់តែពួកវាគប់ឡានត្រូវកញ្ចក់បែកតែម្ដងបម្រុងចង់…

ភ្នំពេញ៖ ដូចដែលប្រិយមិត្ត ធ្លាប់បានជ្រាបរួចខ្លះមកហើយ ចំពោះល្បិចរបស់ក្រុមចោរ ដែលយើងតែងតែឃើញ បងប្អូនេប្រជាពលរដ្ឋរបស់យើងធ្លាប់ជួបប្រទះនូវរឿងរ៉ាវមួយនេះជារឿយៗមកហើយ ដែលបានចែករំលែកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក នូវល្បិចរបស់ពួកចោរទាំងនោះ បានព្យាយាមរកគ្រប់មកស្ទាក់រយថន្តរបស់យើង នៅទីកន្លែងណាដែរស្ងាត ហើយប្រសិនបើយើងមិនឈប់នោះទេ វានឹងយកដុំថ្មគប់មកលើកញ្ចក់រយថន្តរបស់យើង រួចធ្វើការប្លន់ភ្លាមៗតែម្តង។ ទាក់ទងចំពោះរឿងរ៉ាវខាងលើនេះដែរ ស្រាប់តែកាលពីយប់ម្សិលមិញនេះ​ ដែលត្រូវនឹងថ្ងៃទី១៣ ខែវិចិ្ឆកា ឆ្នាំ២០១៩ លោក ករុណា ពេជ្រ

ដែលជាបុគ្គលមានមុខមាត់ក្នុងសង្គម បានជួបប្រទះដូចហេតុការណ៏ខាងលើនេះ ដោយបានបណ្ដាលធ្វើឲ្យរូបលោក មានអារម្មណ៏ភិតភ័យញ័រដៃជាខ្លាំង តែជាសំណាងល្អរូបលោក បានគេចផុតពីគ្រោះថ្នាក់ខាងលើនេះ។ក្នុងនោះដែរ លោក ករុណា ពេជ្រ ក៏បានសរសេរប្រាប់ឱ្យដឹងពីហេតុការណ៏នេះឲ្យដឹងថា៖”ថ្ងៃនេះ​ ខ្ញុំបាទសូមចែករំលែកព័ត៌មាន​ ដែលជនឆ្លៀតឱកាស​ គប់កញ្ចក់ឡាន​របស់ខ្ញុំ​ ដេីម្បីធ្វេីសកម្មភាពនានា​ ពេលដែលមកដល់កន្លែងស្ងាត់​ពេលយប់។ ដូច្នេះពេលយប់ស្ងាត់សូមបងប្អូនប្រុងប្រយ័ត្ន អោយបានល្អ​ ព្រោះគ្រប់កាលៈទេសៈ​ គ្រប់ទីកន្លែង​ និង​

គ្រប់បណ្តាប្រទេសទាំងអស់លេីពិភពលោកតែងតែមានជនមួយចំនួនតូចតែងតែឆ្លៀតឱកាស​ ពេលដែលយេីងគ្រប់គ្នាខ្វះការប្រុងប្រយ័ត្ន និង​នឹកស្មានមិនដល់។នេះពិតជាសំណាងធំរបស់ខ្ញុំ​ហេីយ​ ដែលជនឆ្លៀតឱកាសមានគ្នា ៥នាក់​ ស្ទាក់ឡានខ្ញុំអោយឈប់​ ដល់ខ្ញុំអត់ឈប់ពួកគេក៏គប់ឡានខ្ញុំតែម្តង​ ប៉ុន្តែខ្ញុំមិនឈប់នៅបន្តបេីកទៅមុខរហូត​ ហេីយក៏សំណាងដែលមិនចំកន្លែងខ្ញុំបេីក​ ហេីយត្រូវតែកញ្ចក់ចំហៀងខាងក្រោយតៃកុង​ ប្រសិនបើចំតួឡានវិញ​ គឺរឹតតែចប់ហ្មង សរុបមកចុងក្រោយដូរកញ្ចក់អស់​ 100$ ប៉ុន្តែព្រលឹងហោះទៅសុីព្រលិតបាត់ហេីយ។ សារជាថ្មីពេលយប់សូមកុំជិះផ្លូវស្ងាត់​ ហេីយមានហេតុការអីកុំឈប់កន្លែងស្ងាត់អោយសោះ​ ហេីយសូមប្រុងប្រយត្ន័​គ្រប់ពេលវេលា​ ព្រោះជនឆ្លៀតឱកាស​មួយចំនួនតូច អាចឆ្លៀតធ្វេីមកលេីយេីងបាន​ ពេលដែលយេីងភ្លេចខ្លួនតែប៉ុណ្ណោះ”៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment