អានសារហើយទប់ទឹកភ្នែកមិនជាប់ទេ! សារចុងក្រោយរបស់ម្ដាយកូនជនជាតិឥណ្ឌូណេស៊ី ដែលបង្ហោះមុនពេលយន្ដហោះធ្លា ក់

ឥណ្ឌូណេស៊ី៖ មហាជនជាច្រើនបានសម្ដែងអារម្មណ៍សោកស្ដាយ និងអាណិតអាសូរជាពន់ពេក បន្ទាប់ពីបានឃើញរូបថត​ និងសារដ៏រំជួលចិត្ដចុងក្រោយមួយ ​របស់ស្ដ្រីជាអ្នកដំណើរម្នាក់រួមទាំងកូនៗរបស់គាត់ ដែលបានបង្ហោះមុនពេលយន្តហោះ​ប៊ូអ៊ីងមួយគ្រឿង​​ ផ្ទុកមនុស្សចំនួន ៦២នាក់បានជួប​ឧបទ្ទវហេតុ​ធ្លាក់​ចូល​ក្នុង​សមុទ្រ កាល​ពី​រសៀលថ្ងៃ​សៅរ៍សប្ដាហ៍មុន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូបថត Selfie មួយសន្លឹករបស់ស្ដ្រីជាម្ដាយឈ្មោះ Ratih Windania បានថតជុំគ្នាជាមួយកូនៗរបស់គាត់ចំនួន៣នាក់ ខណៈពេលនៅក្នុងយន្ដហោះ ហើយភ្ជាប់ជាមួយសារដ៏រំជួលចិត្ដមួយទៀត ដែលបង្ហោះមុនពេលចេញដំណើរ ដោយបានសរសេរថា៖ លាហើយគ្រួសារ…ឥឡូវនេះ យើងកំពុងធ្វើដំណើរទៅផ្ទះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្អូនប្រុសរបស់អ្នកស្រី Ratih បានឲ្យដឹងដែរថា បងស្រីរបស់លោក និងកូនចំនួនពីរនាក់បានឈប់សម្រាករយៈពេល៣សប្ដាហ៍ ហើយបានធ្វើដំណើរចម្ងាយ ៧៥០គីឡូម៉ែត្រទៅលេងផ្ទះ នៅទីក្រុង Pontianak។ ដំបូងឡើយ ពួកគេគ្រោងនឹងធ្វើដំណើរតាមជើងហោះហើរផ្សេង ប៉ុន្ដែមិនដឹងយ៉ាងម៉េចស្រាប់តែផ្លាស់ប្ដូរជើងហោះហើរវិញ។ លោក គឺជាអ្នកដឹកពួកគេទៅព្រលានយន្ដហោះ ហើយលោកនៅតែមិនអស់ចិត្ដថាយន្ដហោះនេះធ្លាក់ ព្រោះវាកើតឡើងលឿនពេក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររម្លឹកថា យន្តហោះ​ប៊ូអ៊ីង​B737-500 របស់ក្រុមហ៊ុន​អាកាសចរណ៍​​ឥណ្ឌូណេស៊ី Sriwijaya Air បានជួប​ឧបទ្ទវហេតុក្រោយ​ហោះហើរ​ចេញ​ពី​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​Soekarno-Hatta នៃទីក្រុង​ចាកាតាបាន ​៤​នាទីប៉ុណ្ណោះ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញករណីនេះដែរ បុរសម្នាក់បានរៀបរាប់ថា គាត់កំពុងតែនេសាទនៅលើសមុទ្រ នៅពេលគាត់បានឃើញយន្ដហោះធ្លាក់ចូលក្នុងទឹក ក្បែរកប៉ាល់របស់គាត់។ លោកថា យន្ដហោះធ្លាក់ចុះលឿនដូចផ្លេកបន្ទោរហើយវាក៏បានផ្ទុះតែម្ដង វាដូចជាគ្រាប់បែកឬរលកយក្សស៊ូណាមិអីចឹង ខណៈពេលនោះកំពុងភ្លៀងខ្លាំង។ ជាមួយគ្នានេះដែរ អ្នកស្រុកនៅលើកោះក្បែរនោះម្នាក់ទៀត បាននិយាយថា គេបានឮសំឡេងផ្ទុះពីរដង មុនពេលបានឃើញបំណែកដែកយន្ដហោះអណ្ដែតក្នុងសមុទ្រ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ មូលហេតុដែលបណ្ដាលឲ្យយន្ដហោះនេះធ្លាក់យ៉ាងណានោះ គេនៅពុំទាន់បង្ហាញនៅឡើយទេ ខណៈកាលពីថ្ងៃអាទិត្យម្សិលមិញ អ្នករុករកបានរកឃើញទីតាំងប្រអប់ខ្មៅហើយ៕

Related posts

Leave a Comment