គ្រាន់តែមើលមុខក៏ដឹងតែរំភើបដែរ! អីយ៉ា ស្ងាត់ៗ ចាន់ កែវនិមល លួចយកនំខួបមក Surprise ស្វាមី ទាល់តែបានសម្រេច ថែមទំាងជូនពរឡើងផ្អែម ពិសេសដាក់ប៉ុន្មានម៉ាត់ចុងក្រោយ អានហើយ បាក់ចង្កេះបាត់ …

អ្នកនាង ចាន់ កែវនិមល គឺជាពិធីការិនី ដ៏ល្បីមួយរូប ដែលពុកម៉ែ បងប្អូន ជាច្រើន ពិតជាមិនដែលរំលងឡើយ។ និមល មិនត្រឹមតែ ពូកែលេងពាក្យសំដី នោះទេ បើនិយាយពីសម្រស់ និងការតុបតែងខ្លួនវិញ ពិធីការិនី រូបនេះ មិនឲ្យចាញ់តារាសម្តែងល្បីៗ ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីអាជីពមួយនេះ ពិធីការិនី រូបស្រស់ម្នាក់នេះ ក៏កំពុងជោគជ័យខ្លាំងលើមុខជំនួញរបស់ខ្លួនដែរ រហូតដល់ថ្នាក់មានលទ្ធភាព អាចទិញផ្ទះដ៏ធំមួយ និងធ្វើវិធីឡើងគេហដ្ឋានថ្មីនេះរួចហើយផងដែរ កាលថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២០ កន្លងទៅ។ បច្ចុប្បន្ន​ ចាន់ កែវនិមល កំពុងសាងសុភមង្គលដ៏ផ្អែមល្ហែមជាមួយ ស្វាមី និងផ្តល់ភាពកក់ក្តៅ ជូនកូនស្រីដ៏ស្រស់ស្អាតម្នាក់ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកម្សិលមិញនេះ នាថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២១ និមល បានរៀបចំកម្មវិធីខួបកំណើត តូចមួយជុំគ្រួសារ ធ្វើឡើងជូនស្វាមីជាទីស្រឡាញ់របស់ខ្លួន ថែមទំាងបាន Surprise ទាល់តែបានសម្រេច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និមល ក៏បានភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍មួយ ពិសេសប៉ុន្មានម៉ាត់ចុងក្រោយហ្នឹងហ្មង អានហើយ ធានាថា ដាច់ចង្កេះតាម ដោយសរសេរថា “Surprise បានសម្រេច ម្ចាស់ខួបរំភើប រត់ហ្មង រីករាយថ្ងៃខួបកំណើត លោកប្តីសូវ៉ាត សីលា ជូនពរបងកាន់តែជោគជ័យទាំងការងារ ទាំងអាជីវកម្ម មិនថាប៉ុន្មានឆ្នាំទៀតឡើយក៏ប្រពន្ធម្នាក់នេះស្មគ្រ័ចិត្តជួយបង គ្រប់វិនាទី មិនខ្លាចនឿយហត់ មិនរាថយ អូនតាំងចិត្តខ្ពស់ថា មិនអោយបងលំបាកកាន់លុយជាដាច់ខាត”។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទិដ្ឋភាពទូទៅ នៃកម្មវិធីខួបកំណើតនេះទំាងអស់គ្នា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment