ទីបំផុត ឧកញ៉ា ឌួង ឆាយ បានទំលាយអារម្មណ៍ក្នុងចិត្តហើយ ដោយប្រាប់បែបនេះថា “មួយជីវិតខ្ញុំ តែងតែធ្វើដើម្បីភរិយា គ្រួសារ សង្គមជាតិ និងកិច្ចការងារមនុស្សធម៌ មិនបានគិតគួរពីខ្លួនឯង ចុងក្រោយត្រូវគេគិតថា យើងជាមនុស្សមិនល្អទៀត, មនុស្សមិនល្អម្នាក់នេះបាន…”

គួរបញ្ជាក់ឡើងវិញបន្តិចថា កាលពី ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២០ មហាជនជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង សឹងតែមិនគួរឲ្យជឿ និង នឹកស្មានដល់ ក្រោយឃើញ ភរិយា ឧកញ៉ា ឌួង ឆាយ បានប្រកាស នៅក្នុងហ្វេសប៊ុករបស់ខ្លួន ក្តែងៗថា រូបគាត់ និង ឧកញ៉ា ឌួង ឆាយ បានព្រមព្រៀងលែងលះគ្នាហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនោះ លោកជំទាវ ដេត ម៉ាលីណា បានបញ្ជាក់យ៉ាងច្បាស់ ចំៗ ថា “សូមពូមីង បងប្អូន ទាំងអស់គ្នា ជួយទទួលដឹងលឺ​ ចាប់ពីថ្ងៃនេះតទៅនាងខ្ញុំ និង ឌួង ឆាយ បានព្រមព្រៀងលែងលះគ្នារួចរាល់ហើយ អញ្ចឹងចាប់ពីពេលនេះតទៅ អ្វីដែលពាក់ព័ន្ធ និង ឌួង ឆាយហើយ និងគ្រួសារគាត់ គឺពុំមានពាក់ព័ន្ធ និងនាងខ្ញុំ តទៀតទេសូមអរគុណ13.12.2020 Deth Malina”។ ស្រាប់តែនៅមុននេះបន្តិច នាយប់ ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២១ គេឃើញ ឧកញ៉ា ឌួង ឆាយ បានទំលាយអារម្មណ៍ក្នុងចិត្តចេញមកថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ចាប់ផ្តើមចំណាយពេលវេលាលើខ្លួនឯង និងកូនៗអោយបានច្រើន។ មួយជីវិតខ្ញុំតែងតែធ្វើដើម្បីភរិយា គ្រួសារ សង្គមជាតិ និងកិច្ចការងារមនុស្សធម៌ មិនបានគិតគួរពីខ្លួនឯង ចុងក្រោយ ត្រូវគេគិតថាយើង ជាមនុស្សមិនល្អទៀត។ មនុស្សមិនល្អម្នាក់នេះបានលះបង់ពេលវេលាកន្លៈជីវិត ដើម្បីបំពេញបំណងសេចក្តីប៉ងប្រាថ្នារបស់គេ ដោយភ្លេចគិតពីខ្លួនឯងទាល់តែសោះ រហូតគ្មានសល់អ្វីទាល់តែសោះ ឱមនុស្សអាក្រក់អើយ។ ហាត់វាយកូនហ្គោលឡើងវិញ បន្ទាប់ពីបានបិទតារាងកូនហ្គោលខ្លួនឯង កែទៅជាតារាងបាល់ទាត់វិញ កាលពីជាង 10 ឆ្នាំមុន”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment