បាត់មុខយូរ! អន្ទិត​ ឡុង ចន្ថា ចេញមករៀបរាប់​ពី​ភាព​កម្សត់​របស់ខ្លួន ក្រោយ​សឹក​រួច ដោយ​បញ្ជាក់​ច្បាស់​ៗ​…(មានវីដេអូ)

នៅក្នុង​ការ​ជិះ​ឡាន​ឌុបម៉ូយទៅ​ចូលរួម​ពិធី​មង្គលការ​គេ​ អន្ទិត​ឡុង ចន្ថា បាន​ធ្វើការ​ឡាយ​វីដេអូ និយាយ​គ្នា​លេង​ជាមួយ​អ្នកគាំទ្រ​របស់​ខ្លួន ក្នុង​នោះ ក៏បាន​រៀបរាប់​ពី​ភាព​កម្សត់​ក្រោយពេល​សឹក​រួច អត់​មាន​លុយ​ចាយ មិន​ដឹង​ធ្វើ​អី​ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​ការ​ឡាយ​នេះ បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ជាច្រើន មានការ​ចាប់អារម្មណ៍​ជាខ្លាំង ដោយ​អ្នកខ្លះ​បានធ្វើការ​សួរសុខទុក្ខ អ្នកខ្លះ ស្នើ​ឲ្យ​អន្ទិត​ឡុង ចន្ថា បួស វិញ​ផងដែរ​។ ជាការ​ឆ្លើយតប​អន្ទិត​ឡុង ចន្ថា បញ្ជាក់​ថា មិនបាច់​ចាប់អារម្មណ៍​នោះទេ បន្តិច​ទៅ នឹង​បួស​វិញ​ហើយ អាចមុនចូលឆ្នាំ ចូលឆ្នាំហើយ បើមិនចឹងទេ អាច៥ឆ្នាំទៀត តែ​ឥឡូវ​ដើរលេង​ឲ្យ​ឆ្អែត​សិន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​ការ​ឡាយ​នោះ អន្ទិត​ឡុង ចន្ថា បាន​ឆ្លៀត​និយាយ​បន្តិច​ពី​ជីវិត​ក្រោយពេល​សឹក​ដូច្នេះ​ថា «​សឹក​ហើយ​អី​ហើយ​នៅតែ​ផ្ទះ​ម៉ែ នៅឯ​ស្រុក មិន​ដឹង​ធ្វើ​អី បើ​មិន​ចេះ​ធ្វើ​អី​ផង​នៅតែ​ផ្ទះ ជិះ​ម៉ូតូ​លិច​កើតៗ ជិះ​ម៉ូតូ ធុញ​ជិះ​ឡាន ជិះ​ឡាន​ធុញ ជិះ​ម៉ូតូ ចេះតែ​ដើរ​ទៅ​ធ្វើ​ម៉េច បើ​យើង​មិន​ដឹង​ទៅ​ណា ទៅ​ណី ទំនេរ​ៗ​ទិញ​លៀស​ហាល ចាក់​សាំង​៥​លីត្រ ទៅ​ទៅ​ទិញ​លៀស​ហាល​២​កំប៉ុង​នៅ​តាកែវ​ចឹ​ង​ទៅ ហើយ​ទៅផ្ទះ ទៅ​អី​វិញ​ចឹ​ង​ទៅ កម្សត់​ចង់​ងា ប់ មិន​ដឹង​រក​អី ធ្វើ​អី អា​លុយ​ក៏​គ្មាន និយាយ​ទៅ​គ្មាន​ទៅ​អស់ កម្សត់​ណាស់​…»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​វីដេអូ​ខាង​លើ​នេះ អន្ទិត​ឡុង ចន្ថា ធ្វើការ​ឡាយ​កាលពី​រសៀល​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០២១ ទទួល​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង ដោយ​គិត​មកដល់​ល្ងាច​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០២១​នេះ មាន​អ្នក​ចុច​ឲ្យ​ជា​Emoji​ផ្សេងៗ​រហូតដល់​២​ម៉ឺន​, បញ្ចេញមតិ​ជាង​២​ពាន់ និង​ចែករំលែក​បន្ត​រហូតដល់​ជិត​៣​ពាន់​ឯណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា ក្រោយពី​បែក​ធ្លាយ​សំឡេង​ព្រះសង្ឃ​ឡុង ចន្ថា ឆាត និង​ខ​ល​ទូរ​សព្ទ​ញ៉ែ​ស្រី​រួចមក មាន​មហាជន​ជាច្រើន បាន​ធ្វើ​ការរិះគន់ ស្នើ​ឲ្យ​ផ្សឹក កុំ​ឲ្យ​ខូច​ដល់​សាសនា ហើយ​ពេលនោះ សម្តេចព្រះ​សង្ឃនាយក ន​ន្ទ ង៉ែត ក៏បាន​ចេញ​លិខិត​មួយ សម្រេច​មិនឱ្យ ភិក្ខុ ឡុង ចន្ថា ស្ថិតនៅក្នុង​ភេទ​ជា​បុព្វ​ជិត​ក្នុង​សាសនា​បន្តទៀត​បានឡើយ។

ពេលនោះ ព្រះសង្ឃ​ឡុង ចន្ថា មិន​ព្រម​ផ្សឹក​ឡើយ ក៏​បន្ត​គេចខ្លួន រហូតដល់​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២០ ទើប​បង្ហោះ​សារ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក សម្ដែង​ការ​អរគុណ​ដល់​នាយក​ខុទ្ទកាល័យ ដែល​ជួយ​រក​យុត្តិធម៌ ឲ្យ​បន្ត​គង់នៅ​បន្ត​ភេ ទ​ជា​អ្នកបួស​ទៀត​។ ប៉ុន្តែ​នៅ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០ ភិក្ខុ ឡុង ចន្ថា ក៏​ប្រកាស​ដំណឹង​ដ៏​ភ្ញាក់ផ្អើល​ថា ព្រះអង្គ បាន​លាចាក​សិក្ខាបទ​មួយរយៈ។

តាម​អត្ថន័យ​ខាង​លើ​នេះ ពិសេស​ត្រង់​ឃ្លា​«​លាចាក​សិក្ខាបទ​មួយរយៈ​» អាច​បញ្ជាក់បាន​ថា ព្រះសង្ឃ ឡុង ចន្ថា មិនទាន់​អស់​អាល័យ​នឹង​ភេទ​ជា​អ្នកបួស​នោះឡើយ ហើយ​ព្រះអង្គ អាច​នឹងធ្វើ​ការ​បួស​វិញ នៅពេល​ណាមួយ​នោះ៕ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា ៖

Related posts

Leave a Comment