អបអរសាទរផង! ទីបំផុត សាយ ដែលបញ្ចប់បេសកកម្មរត់ដើម្បីមនុស្សធម៌ដោយជោគជ័យ បន្ទាប់ពីចំណាយពេល ៩៧ថ្ងៃ

(ភ្នំពេញ)៖ លោក អួន បឋម ហៅ សាយ បានចាប់ផ្ដើមកម្មវិធីមនុស្សធម៌ដែលមានឈ្មោះថា «រត់ដើម្បីមនុស្សធម៌ជាមួយសាយ» ដើម្បីស្វែងរកថវិកាបរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរនៅខេត្តសៀមរាប ដែលកំពុងបំពេញប្រតិបត្តិការព្យាបាលកុមារកម្ពុជាដោយឥតគិតថ្លៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក សាយ បានចាប់ផ្តើមបេសកកម្មរត់របស់ខ្លួននៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ ដោយរត់ចេញពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្លងកាត់ ២១ រាជធានី-ខេត្ត ក្នុងចម្ងាយ ២៤០៨គីឡូម៉ែត្រ មុននឹងរត់មកដល់ទីតាំងបញ្ចប់នៅចំណុចចាប់ផ្ដើមនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១នេះ។ ក្នុងបេសកកម្មស្វែងរកថវិកាមនុស្សធម៌ ដើម្បីបរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរនេះ កម្មវិធី «រត់ដើម្បីមនុស្សធម៌ជាមួយសាយ» បានទទួលថវិកាចំនួនជាង ៤៧ម៉ឺនដុល្លារ គិតត្រឹមថ្ងៃទី១០ ខែមករា ឆ្នាំ២០២១នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលមកដល់គោលដៅចុងក្រោយ សាយ បានបង្ហាញអារម្មណ៍មោទនភាពសម្រាប់ការចូលរួម ហើយបាននិយាយថា «មានវិធីផ្សេងច្រើន តែអ្វីដែលខ្ញុំបានធ្វើគឺ ខ្ញុំបានលះបង់ ចេញពីខ្ញុំ ហើយបានធ្វើអោយបងប្អូនប្រជាពលរដ្ឋយើង ចូលរួមខ្វាយខ្វល់ ដល់កុមារកម្ពុជា និងចូលរួមបរិច្ចាគដល់មន្ទីរពេទ្យកុមារអង្គរជាមួយគ្នា។ ខ្ញុំមិនដែលមានអារម្មណ៍ស្តាយក្រោយទេ។ ខ្ញុំធ្វើអ្វីដែលខ្ញុំអាចធ្វើបាន ដើម្បីកុមារកម្ពុជា»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយមានការសហការគាំទ្រពី សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) សមាជិក សមាជិកា ស.ស.យ.ក. រាជធានី-ខេត្ត នៅទូទាំងប្រទេសបានចូលរួមសម្របសម្រួល ផ្សព្វផ្សាយ និងកៀរគរថវិកាបរិច្ចាគគាំទ្រសកម្មភាពមនុស្សធម៌នេះ ចាប់តាំងពីពេលចាប់ផ្ដើមរហូតដល់បញ្ចប់ដោយជោគជ័យ ដែលនេះបង្ហាញពីការផ្ដល់ឱកាស និងជួយគាំទ្ររបស់ ស.ស.យ.ក. ដល់យុវជនជំនាន់ក្រោយដែលមានឆន្ទៈក្នុងការចូលរួមលះបង់ត្រលប់ទៅកាន់សង្គមជាតិរបស់ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស.ស.យ.ក. បានថ្លែងអំណរគុណ ដល់សមាជិក សមាជិកា ស.ស.យ.ក. រាជធានី-ខេត្ត នៅទូទាំងប្រទេស និងអាជ្ញាធរមូលដ្ឋាននៅទូទាំងប្រទេសដែលបានសហការគាំទ្រដល់ក្រុមការងាររបស់លោក សាយ និងចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួនមិនថាតិចក្ដី ច្រើនក្ដី ដើម្បីគាំទ្រដល់ការងារមនុស្សធម៌ និងជួយដល់កុមារកម្ពុជាដែលកំពុងទទួលព្យាបាលឥតគិតថ្លៃនៅមន្ទីរពេទ្យកុមារអង្គរ៕ប្រភព៖FN

Related posts

Leave a Comment