ដំណឹងបន្ថែម! ប្រតិបត្តិការរុករកនិងជួយសង្រ្គោះកំពុងបន្តប្រព្រឹត្តទៅ បន្ទាប់ពីយន្តហោះឥណ្ឌូណេស៊ីដឹកមនុស្សជាង៦០នាក់ ទំនងជាធ្លាក់ចូលសមុទ្រ

(ហ្សាការតា)៖ បន្ទាប់ពីយន្តហោះដឹកអ្នកដំណើរមួយគ្រឿងផ្ទុកមនុស្សជាង៦០នាក់ បានដាច់ការទាក់ទងហើយទំនងជាធ្លាក់ចូលក្នុងសមុទ្រជ្វា នៅប្រទេសឥណ្ឌូណេស៊ីនាថ្ងៃសៅរ៍នេះ ប្រតិបត្តិការរុករកនិងជួយសង្រ្គោះកំពុងបន្តប្រព្រឹត្តទៅយ៉ាងសកម្មជាទីបំផុត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី០៩ ខែមករា ឆ្នាំ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងដឹកជញ្ជូនឥណ្ឌូណេស៉ី យន្តហោះដឹកអ្នកដំណើរខាងលើដែលមានជើងហោះហើរ SJY182 របស់អាកាសចរណ៍ឥណ្ឌូណេស៊ី ស្រ៊ីវីចាយ៉ា (Sriwijaya) ដែលដឹកអ្នកដំណើរ៥០នាក់ និងក្រុមការងារយន្តហោះ១២នាក់ (សរុប៦២នាក់) បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិទីក្រុងហ្សាការតា កាលពីវេលាម៉ោង ២៖៣៥នាទីរសៀល (ម៉ោងនៅហ្សាការតា) ហើយគ្រោងទៅចុះចតនៅអាកាសយានដ្ឋាននៃទីក្រុង ផុនធាណាក់ (Pontianak) ស្ថិតនៅក្នុងខេត្តកាលីម៉ាន់តាន់ខាងលិច (West Kalimantan)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទិន្នន័យពីវែបសាយ Flightradar24 បានបង្ហាញថា នៅរយៈពេល៤នាទីក្រោយហោះឡើងចេញពីទីក្រុងហ្សាការតា ទាំងមានភ្លៀងធ្លាក់ខ្លាំង យន្តហោះរបស់អាកាសចរណ៍ Sriwijaya បានបាត់បង់រយៈកម្ពស់ដល់ទៅប្រមាណ៣,០០០ម៉ែត្រ តែក្នុងពេលមិនដល់១នាទីឡើយ មុនពេលបាត់ចេញពីក្នុងប្រព័ន្ធរ៉ាដា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា យន្តហោះខាងលើជាប្រភេទ Boeing 737-500 និងមានអាយុកាលធ្វើប្រតិបត្តិការ២៧ឆ្នាំមកហើយ។ ដោយឡែក ពាក់ព័ន្ធនឹងប្រតិបត្តិការជួយសង្រ្គោះ អាជ្ញាធរឥណ្ឌូណេស៉ីបានរកឃើញវត្ថុតាងមួយចំនួន ដែលសង្ស័យថាអាចជាបំណែកយន្តហោះ នៅម្តុំបរិវេណដែលយន្តហោះបាត់ចេញពីរ៉ាដា គឺតំបន់កោះឥណ្ឌូណេស៉ីហៅថា កោះឡានខាង (Lancang) ខណៈក្នុងចំណោមមនុស្សទាំង៦២នាក់ដែលជិះលើយន្តហោះ មិនទាន់អាចត្រូវបានដឹងច្បាស់ថា មានអ្នកនៅរស់ដែរឬយ៉ាងណានោះទេ៕ ប្រភព៖ freshnewsasia

Related posts

Leave a Comment