ដំណឹងបន្ទាបន់! យន្តហោះដឹកអ្នកដំណើរឥណ្ឌូណេស៊ី បាត់ដំណឹងក្រោយហោះចេញ ពីទីក្រុងហ្សាការតា

(ហ្សាការតា)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង របស់អាកាសចរណ៍ឥណ្ឌូណេស៊ី ស្រ៊ីវីចាយ៉ា (Sriwijaya) បានបាត់ដំណឹងនៅមុននេះបន្តិច ក្រោយហោះចេញពីរដ្ឋធានីហ្សាការតា នៅល្ងាចថ្ងៃសៅរ៍ ទី០៩ ខែមករា ឆ្នាំ២០២១នេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួងដឹកជញ្ជូននៃប្រទេសឥណ្ឌូណេស៊ី បានចេញសេចក្តីប្រកាសនៅល្ងាចថ្ងៃសៅរ៍នេះថា យន្តហោះដឹកអ្នកដំណើរខាងលើនេះ បានចាកចេញពីអាកាសយានដ្ឋានទីក្រុងហ្សាការតា កាលពីវេលាម៉ោង ២៖៣៥នាទី (ម៉ោងនៅហ្សាការតា) ហើយគ្រោងទៅចុះចតនៅអាកាសយានដ្ឋាន ផុនធាណាក់ (Pontianak) ស្ថិតនៅក្នុងខេត្ត កាលីម៉ាន់តាន់ខាងលិច (West Kalimantan)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមអាជ្ញាធរឥណ្ឌូណេស៊ី យន្តហោះខាងលើនេះជាប្រភេទ Boeing 737-500 មានអាយុកាលធ្វើប្រតិបត្តិការ ២៦ឆ្នាំមកហើយ ហើយវាបានបាត់ដំណឹងកាលពីវេលាម៉ោង ៣៖៤០នាទី (ម៉ោងនៅហ្សាការតា)។ សម្រាប់ចំនួនអ្នកដំណើរ និងអ្នកបម្រើការងារលើនោះ នៅមិនទាន់មានការបញ្ជាក់ឡើយ៕ ប្រភព៖ freshnewsasia

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment