ថាមែនៗ! កុំចេះតែហ៊ាន បុគ្គលពេទ្យម្នាក់ដែលប្រេីសំដី​ អសុរោះ​ និងហក់ទៅច្របាច់ក ​ប្រជាពលរដ្ឋនៅខេត្តរតនគីរី​ ពេលនេះត្រូវ​បានដក​បញ្ឈរជេីង

កាលពីម្សិលមិញនេះ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ មានគេហទំព័រហ្វេសប៊ុក ប្រជាពលរដ្ឋម្នាក់ ដែលគាត់មានឈ្មោះថា លីតុង អាន លីតុង អាន បានបង្ហោះឃ្លីបវីដេអូមួយ ស្ដីពីមន្ទីរពេទ្យមួយកន្លែង បានដែលមានគ្រូពេទ្យប្រុសម្នាក់ បានប្រើប្រាស់ពាក្យសម្ដីមិនសមរម្យគ្មានក្រមសីលធម៌ជាគ្រូពេទ្យទាល់តែសោះ មកកាន់ម្ចាស់គណនីខាងលើ។ ជាមួយគ្នានេះដែរ ក្នុងទិដ្ឋភាពវីដេអូឃ្លីប បូករួមជាមួយការរៀបរាប់ហេតុការណ៏នៅពេលនោះ គាត់បានប្រាប់ឱ្យដឹងថា៖ «ពេទ្យបង្អែកខេត្តរតនគិរី មានពេទ្យម្នាក់សំដីអសុរោះហៅខ្ញុំថាមីនេះៗហើយពេលខ្ញុំថតពេទ្យនឹងហក់មកច្របាច់កខ្ញុំទៀត សូមបងប្អូនជួយស៊ែរផងដើម្បីអោយលោកប្រធានពេទ្យគាត់បានឃើញពីចរឹកកូនចៅគាត់ផង»។

ចំពោះវីដេអូឃ្លីបមួយនេះ ត្រូវបានមជ្ឈដ្ឋានមហាជនជាច្រើន ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានសម្តែងនូវអារម្មណ៍មិនពេញចិត្តជាខ្លាំង ចំពោះកាយវិការមិនសមរម្យរបស់ លោក គ្រូពេទ្យម្នាក់នេះ ដែលមេីលទៅហាក់បីដូចជា មនុស្សមិនមានចំណេះដឹងនោះទេ ដែលបានប្រើប្រាស់ នូវពាក្យពេចន៍ ក៏ដូចជាកាយវិការបែបនេះមកកាន់អ្នកជំងឺ។ យ៉ាងណាមិញ បន្ទាប់ពីទទួលបានដំណឹងចំពោះរឿងរ៉ាវខាងលើនេះរួចមក មន្ទីរសុខាភិបាលខេត្ដរតនគិរី បានចេញលិខិតចាត់តាំង ដោយបានសម្រេច ប្រការទី១ លោក ចាន់ សុខជា ភេទប្រុស អាយុ៣៤ឆ្នាំ មុខជំនាញបច្ចេកទេស គិលានុបដ្ឋាកបឋម បម្រើការងារនៅផ្នែកពិគ្រោះជំងឺក្រៅ ត្រូវបានផ្អាកការងារបណ្ដុះអាសន្ន ឲ្យមកបម្រើការងារនៅផ្នែករដ្ឋបាលហិរញ្ញវត្ថុ (វត្ដមានចាំបាច់នៅផ្នែករដ្ឋបាលរៀងរាល់ម៉ោងធ្វើការ)។ ប្រការទី២ គណៈកម្មាធិការមន្ទីរពេទ្យរតនគិរី ប្រធានគ្រប់បណ្ដាផ្នែក។ ប្រការទី៣ សាមីខ្លួនដែលបានចាតទាំងនេះត្រូវអនុវត្ដន៍។ ប្រការទី៤ លិខិតចាត់តាំងនេះ មានប្រសិទ្ធិភាព ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ”៕

Related posts

Leave a Comment