ស្មានមិនដល់ ពិធីការិនី ប៉ែន ស្រីពេជ្រ ច្រៀងពីរោះបែបនេះសោះ ក្នុងថ្ងៃមង្គលការ របស់ខ្លួន, ច្រៀងផង យំផង មើលហើយ រំភើបតាម (មានវីដេអូ)

ហ្វេនៗ ក៏ដូចជាមហាជនទូទៅ ពិតជាបានជ្រាបហើយថា កាលពីម្សិលមិញនេះ នាថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២១ ពិធីការិនី ដ៏ល្បីឈ្មោះម្នាក់ ប្រចាំ ប៉ុស្ត៍ទូរទស្សន៍ហង្សមាស គឺ កញ្ញា ប៉ែន ស្រីពេជ្រ បានចូលរោងការ តាមប្រពៃណីខ្មែរ ហើយ ជាមួយបុរសសង្ហាម្នាក់ឈ្មោះ ឆេង ពន្លកនេត្រា ក្រោយអ្នកទំាងពីរ បានស្គាល់គ្នា អស់រយៈពេលជាង ៥ឆ្នាំ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទំាងកូនកំលោះ និងកូនក្រមុំ ពិតជាស្រស់ស្អាត និងសមគ្នាខ្លាំងណាស់ ហើយមិនត្រឹមតែប៉ុណ្ណោះ គេក៏បានឃើញ វត្តមានភ្ញៀវកិត្តិយស ទំាងសងខាង រូមទំាងមិត្តរួមអាជីព ជាច្រើន បានមកចូលរួមក្នុងពិធីនេះផងដែរ ប្រកបដោយក្តីសប្បាយរីករាយ យ៉ាងខ្លាំង គ្រប់ៗគ្នា។ កម្មវិធីមង្គលការ របស់ ស្រីពេជ្រ នៅពេលល្ងាច បានរៀបចំធ្វើឡើងនៅឯ ភោជនីយដ្ឋាន ទន្លេបាសាក់ II ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ ក៏មានវត្តមាន តារាល្បីៗ ជាច្រើនដួង ក្នុងមង្គលការ ស្រីពេជ្រ ផងដែរ មានដូចជា ភឿន សុភាព, សួស វីសា និងស្វាមី, សុគន្ធ និសា, Step, លោក នី រតនា និងភរិយា, ថន លក្ខិណា, ចាន់ កែវនិមល, ឆន សុវណ្ណរាជ, សុភ័ក្រ្ត កុសុម៉ា, ចំរើន សុភ័ក្ត្រ, ឡុង លីងគ័ង្គ, សុខ សុជាតា, ណុប បាយ៉ារិទ្ធ, គង់ សុជាតិ, ម៉ាដូណា, រ៉េត ស៊ូហ្សាណា រួមហ្នឹងតារាជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាន់តែគួរឲ្យចាប់អារម្មណ៍ថែមទៀតនោះ ពិធីការិនី រូបនេះ បានបកស្រាយចម្រៀងមួយបទយ៉ាងពីរោះរណ្តំ ក្នុងថ្ងៃដ៏ពិសេសរបស់ខ្លួន ស្ទើរមិនគួរឲ្យជឿ ច្រៀងផង រៀបរាប់ផង ទំាងអារម្មណ៍រំជួលចិត្ត ឡើងស្រក់ទឹកភ្នែក ព្រោះតែក្តីរំភើបហូសពីការស្មាន។ ដូចនេះដើម្បី ជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូ ដ៏ពោរពេញដោយអត្ថន័យខាងក្រោមនេះទំាងអស់គ្នា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment