ទីបំផុត! យុវតី Nikko បញ្ចប់​ការរត់ ១០០គីឡូម៉ែត្រ រកថវិកាជួយកុមារពិការបញ្ញា បានជាង ១ម៉ឺនដុល្លារ

នៅទីបំផុត យុវតី Nikko បាន​រត់មកដល់គោលដៅ ក្រុងតាខ្មៅ ខេត្តកណ្ដាលហើយ នាថ្ងៃទី៧ ខែមករា ក្រោយ​ចាប់ផ្ដើម​រត់ចេញពីខេត្ត​​ព្រៃវែង ​កាលពីថ្ងៃទី៣ ខែមករាកន្លងទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Nikko ដែលបាន​បង្កើត​កម្មវិធី​រត់ ១០០គីឡូម៉ែត្រ​ជាមួយ​សាយ ដើម្បី​រកថវិកាជួយ​កុមារ​ពិការបញ្ញា​នៅ​អង្គការ​សាលា​រៀនទន្សាយ បានស៊ូ​យ៉ាងខ្លាំង ដោយ​មិនបោះបង់ពាក់កណ្ដាល​ទីនោះទេ ទោះលំបាក​យ៉ាងណាក៏ដោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ព្យាយាម​តស៊ូទាំងវ័យក្មេងនេះ បានធ្វើ​ឲ្យនាង​ទទួលបាន​ការ​ចូលរួម​បរិច្ចាគ​យ៉ាង​ច្រើន គឺចំនួនជាង ៧០០០ពាន់​ដុល្លារ តាមរយៈ​ការ​បរិច្ចាគ​តាម​គណនី ABA 009 992 021 និងប្រមាណ ៥០០០ដុល្លារ​ទៀត (២០លានរៀល) ពី​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្តកណ្ដាល។ ក្រៅពីបរិច្ចាគជូនសាលារៀនទន្សាយ ២០លានរៀល ឯកឧត្ដមក៏បានបរិច្ចាគ ៦០លានរៀល​ទៀត ជូនមន្ទីរពេទ្យ​កុមារអង្គរ​ផងដែរ អំឡុងពេល សាយ និង Nikko រត់ដល់​ក្រុង​តាខ្មៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងវីដេអូផ្សាយផ្ទាល់ជាមួយអ្នកគាំទ្រ សាយ បាន​សម្ដែង​អារម្មណ៍រំភើប នៅពេល​ឃើញ​យុវតីដែលមានវ័យត្រឹម ១៥ឆ្នាំ សម្រេច​ចិត្ត​រត់​ដើម្បី​សប្បុរសធម៌នេះឡើង ហើយ​សាយក៏ភ្ញាក់ផ្អើល​ដែរ នៅពេលនាង​បានរត់ដល់គោលដៅ និងទទួលបានការចូលរួម​បរិច្ចាគ​ក្នុងទឹកប្រាក់ដ៏ច្រើនបែបនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់ប្រិយមិត្ត​ដែល​មិន​ទាន់​បានបរិច្ចាគ ក៏នៅតែអាច​បរិច្ចាគ​ជួយ​សាលារៀនទន្សាយ​បានដូចគ្នា តាមរយៈគណនី ABA ខាងលើ។ ដើម្បី​ស្វែងយល់បន្ថែម​ពី​សាលារៀនទន្សាយ សូម​ចូលទៅកាន់៖ https://www.rabbitschoolcambodia.net៕ ប្រភព៖ news.sabay.com.kh

Related posts

Leave a Comment