មិនសរសើរមិនបាន! កូនស្រី ម៉េង កែវពេជ្ជតា អាចលេងឧបករណ៍ភ្លេងខ្មែរទ្រអ៊ូ យ៉ាងស្ទាត់ (មានវីដេអូ)

ភ្នំពេញ៖ ភាពល្បីរន្ទឺរបស់តារាចម្រៀង ម៉េង កែវពេជ្ជតា គឺមានជាច្រើនឆ្នាំណាស់មកហើយ​ ដោយអ្នកនាងបានប្រឡូកក្នុងវិថីសិល្បៈនិង ព្រមទាំងបានសាងស្នាដៃច្រើនរាប់មិនអស់ ដោយត្រូវបានទស្សនិកជន គោរពស្រលាញ់និង ទទួលស្គាល់ជាសិល្បការិនីជើងចាស់ ដែលមានទេពកោសល្យពេញខ្លួនមួយរូបផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិតណាស់ រហូតមកទល់សព្វថ្ងៃ អាចនិយាយបានថាតារាស្រីរូបនេះទទួលបានភាពជោគជ័យទៅហើយ ដោយខណៈកន្លងមកនេះ សង្កេតឃើញថា មិនចេញបទចម្រៀងច្រើនដូចពេលប៉ុន្មានឆ្នាំមុនទេ ប៉ុន្តែកេរ្តិ៍ឈ្មោះអ្នកនាងវិញគឺនៅតែខ្ពស់ត្រដែតដដែល ចំណែកក្រៅពីភាពជោគជ័យលើវិថីសិល្បៈ តារាមួយដួងនេះ មានកូនស្រីម្នាក់ដ៏សែនស្អាត ទោះបីជាមានវ័យក្មេងខ្ចីពិតមែន ប៉ុន្តែ មានទេពកោសល្យផ្នែកតន្ត្រី យ៉ាងពិសេស ដែលកំពុងទទួលបានការបណ្តុះបណ្តាញនិង ជម្រុញពីម្តាយដែលជាតារាជើងចាស់មួយរូបបន្ថែមផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ប៉ុន្មានថ្ងៃមុននេះ ម៉េង កែវពេជ្ជតា បានវីដេអូបង្ហាញពីសមត្ថភាពនិង ទេពកោសល្យ របស់កូនស្រី ដែលមានវ័យក្មេង ប៉ុន្តែមានភាពក្លាហាននិង ចំណេះដឹងផ្នែកដូរតន្រ្តី អាចលេង ទ្រអ៊ូ​ ដែលជាឧបករណ៍ភ្លេងខ្មែររបស់យើង យ៉ាងស្ទាត់ជំនាញ ដោយគ្មានទាក់ គ្មានភ័យសូម្បីតែបន្តិច ចំណែកភ្លេងដែលលេងចេញមកគឺគ្រលួច អន្លង់អន្លោច ដែលអាចបំពេរអារម្មណ៍អ្នកសណ្តាប់ឲ្យទោរទន់ទៅតាមផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមកឃើញថា មានការបញ្ចេញមតិសរសើរយ៉ាងច្រើនកុះករពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម ដែលបាននិយាយសរសើរអំពីទេពកោសល្យដែល កូនស្រី ម៉េង កែវពេជ្ជតា ដែលមានសម្រស់ស្អាតហើយ អាចលេង ទ្រអ៊ូបានយ៉ាងល្អបែបនេះទៀត៕ សូមចូលទស្សនារូបភាពនិង វីដេអូខាងក្រោម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment