Connect with us

កម្សាន្ត

មើល ថមមី មិនចង់ស្គាល់ ហេតុជា អតីតហ្វេសស៊ី លេងស្ទាយ៍បន្តិចសោះ សង្ហាមិនចាញ់កាលកម្លោះ

Published

on

ហ្វេសប៊ុក៖ មហាជនជាច្រើនបានដឹងហើយថា មួយរយៈពេលចុងក្រោយមកនេះ វាសនាគូស្វាមភរិយាអ្នកសិល្បៈមួយគូ សួស វីហ្សា និងលោក ថមមី ហាក់ឡើងខ្ពស់ត្រដែតស្រីតៗតែម្តង អស់ពីបង្អួតរឿងគ្រឿងពេជ្រ មាស រថយន្ត ឆ្លៀតទិញជូនគ្រួសារហើយនោះ ពេលនេះ អ្នកទាំងពីរ ក៏បានបើកបង្ហាញមុខជំនួញថ្មី បន្តកន្ទុយគ្នា ធ្វើឲ្យមហាជនឡើងភ្ញាក់ ។

ទោះបីជារវល់នឹងការរកស៊ីយ៉ាងណាក៏ដោយ ថមមី នៅតែឆ្លៀតពេលទំនេរ ថតផលិតផលផ្ទាល់ខ្លួនផ្សព្វផ្សាយ ជាមួយនឹងការលេងស្ទាយ៍ប្លែកភ្នែក ធ្វើឲ្យហ្វេនៗជាច្រើនមើលសឹងមិនចំស្គាល់ សម្រស់ស្រស់ស្អាតខ្លាំង មិនចាញ់កាលពីនៅកម្លោះប៉ុន្មានឡើយ ដល់ថ្នាក់ភរិយារបស់ខ្លួន លាន់មាត់សរសើរថា៖

“អីយ៉ាស់ប្រុសស្អាតតើនៀក៎ ខានឃើញប្តីតែងខ្លួនបែបយុវវយ័បែបនេះយូរហើយ មានអីដល់តែតែងខ្លួនបែបនេះម្តងនៅឡូយតើ អូ៎ភ្លេច…! មិនអោយគេស្អាតមិចបើគេជាអតីត freshie boyហើយនិង រាល់ថ្ងៃនេះអាណិតគាត់ដែរ មួយថ្ងៃៗរវល់តែរឿងការងារ រឿងគ្រួសារ គាត់មិនដែលសូវរវល់រឿងសម្រស់គាត់ដូចកាលពីមុនទេ អរគុណប្តីសំលាញ់សំរាប់គ្រប់យ៉ាង Buntholl Bunthong Tommy” ។

ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះ ហ្វេនៗជាច្រើនទប់ចិត្តមិនបាន ក៏នាំគ្នាចូលទៅ ខំមិន បង្ហាញអារម្មណ៍បែបនេះថា៖ “សង្ហារតាម៉ង តាប៉ាក់ឡាក់, មើលយូដូចកាប៉ាឡាក់, មើលមិចក៏នៅតែជាកាប៉ាកឡាក មិនមែនជាបងTommy,

អីយ៉ាស់ចែតាបាកឡាកតើនៀក, មើលម៉ាភ្លែត ដូចតួកូរ៉េ, ចែ ឡាកតែងខ្លួនធ្វើប្រុសក៏នៅតែស្អាត, យ៉ាងណាក៏នៅតែតាប៉ាកឡាកដដែល, ប៉ាកឡាកអូនប្រែហើយចុមជាប់អន្ទាក់បាត់, កាប៉ាកឡាក អែបគៀន, មើលមិនចងស្គាល់អាយដល” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Continue Reading
Click to comment

Leave a Reply

Your email address will not be published.

កម្សាន្ត

ស្រ់សណាស់លោកអើយ! អីយ៉ា ហ៊ិន ច័ន្ទនីរ័ត្ន ដាក់ប៉ុន្មានសន្លឹកនេះ រំលេចជាមួយរ៉ូបពណ៌ស៊ីជំពូ ពិតជាសក្ក័សមជាមួយនឹងរូបសម្រស់នាងជាខ្លាំង

Published

on

By

ពិតណាស់ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន គឺជាអតីត ហ្រេ្វស៊ីស្រីរូបស្រស់ ដែលានកម្ពស់ខ្ពស់ស្រឡះ និងជាពិជាធីការិនីល្បីឈ្មោះបោះសម្លេង នាពេលបច្ចុប្បន្ននេះ ក្នុងនោះភាគច្រើនមហាជនបានដាក់រហ័សនាមឲ្យថា ជាតារាស្រីស្អាតសម្រស់អំណោយផលពីធម្មជាតិ ។

ពិតណាស់ ពិធីការិនី និងតារាសម្តែងស្រីរូបនេះ មិនត្រឹមតែមានរូបសម្បត្តិស្រស់ស្អាតពីធម្មជាតិនោះទេ រីឯសមត្ថភាព និងទេពកោសល្យដុងសិល្បៈពេញខ្លួនតែម្តង បានធ្វើឲ្យមហាជនកាន់តែចាប់អារម្មណ៍ និងស្រលាញ់គាំទ្រទៅលើរូបនាង កាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។

មិនត្រឹមតែប៉ុណ្ណោះ ពិធីការិនីស្រីស្រស់រូបនេះ តែងតែធ្វើឲ្យមហាជន ជាពិសេសបណ្តាអ្នកគាំទ្រ ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ជាពិសេសរាល់ពេលដែលរូបនាងបានបង្ហោះចេញមកម្តងៗ បានធ្វើឲ្យទស្សនិកជនឃើញហើយពិតជាលង់សម្រស់នាងស្ទើរតែគ្រប់គ្នាតែម្តង ។

មួយវិញទៀត ទោះបីជាពិធីការិនីរូបនេះ មានវ័យកាន់តែជ្រេបន្តិចក្តី តែពិធីការិនីរូបស្រស់នេះ នៅតែមានភាពវ័យក្មេងស្អាត ស្បែងភ្លឺចែងចាំជាងវ័យដដែរ ។

ជាក់ស្តែង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២២ នេះ ហ៊ិន ច័ន្ទនីរ័ត្ន ឆក់បានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន ក្រោយឃើញ ពិធីការិនីរូបស្រស់ បានរំលេចជាមួយរ៉ូបពណ៌ស៊ីជំពូរ ជាមួយការច្នៃម៉ូដជារូបបេះដូង មើលទៅពិតជាសក្ក័សមជាមួយនឹងរូបសម្រស់រូបនាងជាខ្លាំង ។

ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះហើយ មហាជនជាច្រើន ជាពិសេសអ្នកគាំទ្រ នាំគ្នាផ្ទុះការសរសើរថាស្រស់ស្អាតសឹងតែគ្រប់ៗគ្នាទៅហើយ រហូតមានអ្នកខ្លះចូលទៅ ខំមិន លើកឡើងយ៉ាងដូច្នេះថា៖ “Pink day, មើលទៅដូចចង់ស្អាតហើយនែក, So cute, Love idol” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Continue Reading

កម្សាន្ត

ចុមយក្ស! ម៉ាក់លក្ខណ៍ ទម្លាយរូបភាពមួយនេះចេញភ្លាម ក្រោយមានអ្នកមួយចំនួន គិតថាខ្លួនកែកុនសម្ផស្ស រួចភ្ជាប់សារប្រាប់ឲ្យដឹងថា…

Published

on

By

ពិតណាស់ មហាជនដែលនិយមប្រើប្រាស់បណ្តាញសង្គម TikTok ពិតជាបានស្គាល់ច្បាស់ហើយ ម៉ាក់លក្ខណ៍ នោះ ដែលជាតារាក្នុង TikTok ដ៏មានប្រជាប្រិយភាព និងទទួលបានការគាំទ្រជាខ្លាំង បូករួមជាមួយរូបសម្រស់ស្រស់សោភាទៀតផងដែរ ។

ក្រោយទទួលបានប្រជាប្រិយនៅលើបណ្តាញសង្គម TikTok ហើយនោះ ស្រីស្អាតរូបនេះ ក៏ទទួលបានការងារយ៉ាងច្រើនជាហូរហែមិនដាច់សោះឡើយ ទាំងការថតសំអាងការ និងថតឲ្យផលិតផលផ្សព្វផ្សាយជាច្រើនក្នុងស្រុក ទើបធ្វើឲ្យតារាស្រីរូបនេះមានលទ្ធភាព ទិញរថយន្តទំនើបជិះសម្រាប់ខ្លួនឯង ទិញមាសពេជ្រ និងផ្ទះថែមទៀតផងដែរ ។

ចំណែកឯ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ មហាជនឡើងភ្ញាក់ព្រឺត ក្រោយឃើញរូប ម៉ាក់លក្ខណ៍ បានបង្ហាញរូបភាពមួយសន្លឹក ដែលផ្ទឹមគ្នា ខណៈមានអ្នកសង្ស័យថា ម៉ាក់លក្ខណ៍ កែកុនទៅលើសម្ផស្ស ។

ជាមួយរូបភាពមួយសន្លឹក ផ្ទឹមគ្នាផងដែរ ម៉ាក់លក្ខណ៍ ក៏បានភ្ជាប់សារឲ្យដឹងទៀតថា៖ “គេថាខ្ញុំកែច្រើន អាចមើលបានថាខ្ញុំកែអ្វីខ្លះ” ។ ជាមួយគ្នានេះផងដែរ ក៏មានមហាជនជាច្រើន ជាពិសេសបណ្តាអ្នកគាំទ្រ បាននាំគ្នាចូលទៅ ខំមិន ព្រោងព្រាតថា៖ “ចែកែពីខ្មៅមកសរ, កែពីអាក្រក់មកស្អាត, កែសម្បុរ នឹងកេរ្តិ៍ឈ្មោះឥឡូវល្បីខ្លាំងជាងមុនអូន, កាលនោះស្រីម៉ៅឥឡូវស្រីស, កែប្រែពីរមនុស្សធម្មតា ទៅជាមនុស្សស្រីដែលរឹងមាំង, កែចរិតមិនដូចមុនទេពីរមុនញុមមិនដែលលាក់់ទេលូវមើលរាល់ថ្ងៃ” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Continue Reading

កម្សាន្ត

ឡើងសា.ច់តែបន្តិច អាង សុជាតា ឃើញស្អាតប្លែក មុខពេញគួរឲ្យក្នាញ់

Published

on

By

ពិតណាស់ អាង សុជាតា ហៅថា ឈូឈូ គឺជាតារាសម្តែងស្រីវ័យក្មេង និងជាកូនស្រីពៅរបស់ តារាសម្តែងជើងចាស់ អ្នកនាង សឿង ផានផាភួង ដែលជាតារាស្រីកំពុងតែទទួលបានប្រជាប្រិយភាព ទាំងម្តាយ និងកូន មិនត្រឹមតែប៉ុណ្ណោះ សុជាតា នៅវ័យក្មេងក៏ពិតមែន ប៉ុន្តែរូបនាងធ្លាប់ក្តោបបានតំណែតួឯកជាច្រើនរឿងភាគមកហើយ ថែមទាំងទទួលបានការគាំទ្រជាខ្លាំងពីសំណាក់ទស្សនិកជន ។

មួយវិញទៀត បើងាកទៅមើល ពីរូបសម្រស់របស់តារាសម្តែងស្រីវ័យក្មេងរូបនេះ គឺថាមានរាងខ្ពស់ស្រឡះ មុខមាត់ស្លូតបូត នរណាៗឃើញក៏ស្រលាញ់ចូលចិត្ត ជាពិសេសមួយរយៈចុងក្រោយមកនេះ គេឃើញរូបនាង ហាក់មានសាច់មានប្រលឹងច្រើនជាងពេលមុន ខណៈវ័យក៏កាន់តែកើនឡើងផងដែរ ។

ជាមួយគ្នានេះផងដែរ ហ្វេនៗជាច្រើន ផ្ទុះការសរសើរមិនដាច់ពីមាត់ឡើយ ជាមួយរូបរាងឡើងសាច់បន្តិចនេះហើយ ដែលមើលទៅប្លែកភ្នែក សមជាមនុស្សពេញវ័យនឹងគេ មុខពេញមូលខ្លង់គួរឲ្យក្នាញ់ខ្លាំងណាស់ ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Continue Reading

អត្ថបទថ្មីៗ