ចូលរួមអបអរសាទរ! ទីបំផុត ឱក សុគន្ធកញ្ញា សម្រាលកូនហើយ មើលមុខគួរឲ្យស្រឡាញ់ដល់ហើយ…

ប្រិយមិត្តជាច្រើន ពិតជាបានជ្រាបរូចហើយ តារាចម្រៀងដ៏ល្បីមួយរូប ប្រចាំផលិតកម្ម រស្មីហង្សមាស ឱក សុគន្ធកញ្ញា បានរៀបការរួចហើយកាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៩ កន្លងទៅ ហើយមង្គលការមួយនេះពិតជាល្បីកក្រើកខ្លាំងណាស់ ស្ទើរតែពេញហ្វេសប៊ុក មិនត្រឹមតែប៉ុណ្ណោះទេ សូម្បីតែសារព័ត៌មានតូចធំៗ នៅក្នុងប្រទេសក៏បានធ្វើការចុះផ្សាយយ៉ាងព្រោងព្រាតផងដែរ។ ក្រោយពីរៀបការ តារាចម្រៀង ឱក សុគន្ធកញ្ញា និងស្វាមី ក៏មានដំណើរកម្សាន្តដ៏វែងឆ្ងាយមួយទៅកាន់ប៉ែកអឺរុ៉ប ហើយក៏បានឆ្លងកាត់ប្រទេសមួយចំនួនហើយ ដែលមានដូចជា ប្រទេសបារំាង, ហូឡង់, អាល្លឺម៉ង់, អូទ្រីស និងប្រទេសអ៊ីតាលី។

ចំណែកនៅ ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន និងតារាចម្រៀងល្បីៗជាច្រើនរូប បានបង្ហោះសារ សម្តែងការអបអរសាទរ ក្រោយពីទទួលបានដំណឹងថា តារាចម្រៀង ឱក សុគន្ធកញ្ញា បានសម្រាលកូនប្រុស ដោយជោគជ័យ និងសុវត្ថិភាពហើយជាពិសេសនោះ ម្តាយ និងកូនមានសុខភាពល្អខ្លាំងណាស់។ មិនត្រឹមតែប៉ុណ្ណោះទេ មើលទៅមុខកូនតារារូបនេះពិតជាគួរឲ្យស្រឡាញ់ណាស់។ កូនប្រុសរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា និង អុឹង សុខលី រូបនេះ មានឈ្មោះថា ឆលី អុឹង កើតនៅវេលាម៉ោង ម៉ោង១ និង៣០នាទី ថ្ងៃត្រង់ នាថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅឯមន្ទីរពេទ្យមួយកន្លែង ក្នុងប្រទេសថៃ។

រីឯនៅមុននេះបន្តិច​ តារាចម្រៀងរូបនេះ ទើប​បានបង្ហោះរូបភាពស្អាតជាច្រើនសន្លឹក បង្ហាញមុខកូនប្រុសរបស់ខ្លួន ព្រមទាំងបានភ្ជាប់សារខ្លីមួយថា៖ “ឆ្លងកាត់ពេលវេលាដ៏វែង អារម្មណ៍នៃការរង់ចាំ ការព្រួយបារម្ភ និងរូបភាពពិតនៃការបង្កើតកូនដ៏លំបាករបស់ម្តាយគ្រប់រូប ទីបំផុតអារម្មណ៍ជាឪពុកម្តាយដ៏ពិតប្រាកដបានមកដល់ ។ នៅពេលនេះ ស្វាគមន៍ Charlie មកកាន់ពិភពលោកដ៏ស្រស់ស្អាត។ Mommy និង Charlie មានសុវត្ថិភាព មានសុខភាពល្អ ។ អរគុណចំពោះការបារម្ភ និងពាក្យជូនពរ របស់អ៊ុំពូមីងបងប្អូនទាំងអស់គ្នា..11-11-2019 ម៉ោង​ 01:31pm ទម្ងន់​ 3.75kg”៕

Related posts

Leave a Comment