ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញលោក ខេមរៈ សិរីមន្ត ពាក់ឈុតពណ៌បៃតងស្រស់បែបនេះ

ភ្នំពេញ៖ ដូចពាក្យចាស់ៗតែងតែពោលថា ខ្ញីកាន់តែចាស់គឺកាន់តែហិល យ៉ាងណាមិញក៏ដូចជាកំពូលតារាចម្រៀងប្រុសម្លេងធ្ងន់នេះវិញគឺលោក ខេមរៈ សិរីមន្ត ដូច្នេះដែរ ទោះបីជាវ័យរបស់លោកកាន់តែជ្រេបន្តិចមែន ប៉ុន្តែបើនិយាយពីសម្រស់របស់លោកឯណេះវិញ ក៏នៅតែសង្ហាទាក់ទាញមិនចាញ់តារាចម្រៀងល្បីៗផ្សេងទៀតឡើយ។

ជាការពិតណាស់ ទោះបីជាបច្ចុប្បន្ននេះតារាចម្រៀងលោក ខេមរៈ សិរីមន្ត មានប្រពន្ធកូនក៏ពិតមែន ប៉ុន្តែមហាជនសង្កេតឃើញថា​ លោកខេមរៈ សិរីមន្ត កាន់តែមានរូបរាងសង្ហាទាក់ទាញមានមន្តស្នេហ៍ ជាមួយនឹងសាច់ដុំ៦កង់របស់លោក មានសាច់ភ្លឺថ្លា និងជាពិសេសគឺលោកថែមទាំងពូកែលេងម៉ូតសក់ សម្លៀកបំពា់ ក៏ដូចជាការតុបតែងខ្លួនយ៉ាងសង្ហាសាកសមជាបរុសពិតៗថែមទៀតផង។

ហើយនាពេលថ្មីៗនេះផងដែលលោក ខេមរៈ សិរីមន្ត បានលេងនូវឈុតអាវធំពណ៌បៃតងស្រស់ អមជាមួយនឹងក្រវិលរំយោល ចងសក់ខាងក្រោយ មើលទៅពិតជាសង្ហាសមសួនកាលីប ទាក់បេះដូងអ្នកគាំទ្រមិនតិចនោះឡើយ។ ហើយមិនតែប៉ុណ្ណោះទេ អាចនិយាយបានថា កន្លងមកគេមិនសូវជានិយមឃើញលោក ខេមរៈ សិរីមន្ត ស្លៀកពាក់ពណ៌ឆើតឆាយខ្លាំងអ្វីឡើយ ប៉ុន្តែលើកនេះ គេបែរជាចាប់អារម្មណ៍ឃើញថា លោកពាក់ពណ៌បៃតងស្រស់បែបនេះទៅហើយ ក៏នៅតែសង្ហានិងកាន់តែមានភាពទាក់ទាញថែមទៀតផង៕

Related posts

Leave a Comment