ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តជ្រាបច្បាស់រួចហើយថា បុរសតាំងខ្លួនជាគ្រូសូត្រ ចេះធម៌ បាលី ជាភាសាបរទេស ធ្លាប់បាននិយាយថា ធម៌ដែលខ្លួនសូត្រ គឺជាធម៌ ដែលមានអាយុកាលរាប់ពាន់ឆ្នាំមកម៉្លេះ ហើយពុំមាននរណាចេះ និងស្ដាប់បានឡើយ ។ ដោយឡែក នៅក្នុងសកម្មភាពគ្រងសំលៀក បំពាក់ ពណ៌ ស អមដោយអាសនៈ គ្រឿងសក្ការបូជា ជាច្រើនផង បុរសវ័យ៤៣ឆ្នាំ ឈ្មោះ វ៉ាត វុធ តែងទទួលភ្ញៀវរបស់ខ្លួនជាប់ជាប្រចាំ និងសូត្ររំដោះទុក្ខដល់អ្នកមានជំនឿ ជាភាសា ដែលមិនមាននរណាស្ដាប់យល់។ជាក់ស្តែង បុរសតាំងខ្លួនជាគ្រូសូត្រ គ្រូមន្តអាគម ចេះធម៌ បាលី ជាភាសាបរទេស រួមមាន៖ ចិន ជប៉ុន កូរ៉េ ថៃ ជាដើម ដែលទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង
លើបណ្ដាញសង្គម ភរិយាគ្រូសូត្រ ដែលកំពុងល្បីក្នុងបណ្ដាញសង្គម បានប្រាប់ កម្ពុជាថ្មី ឱ្យដឹងថា ប្ដីរបស់ខ្លួនចេះសូត្រធម៌ជាភាសាបរទេស ចំនួន៧ភាសា និងមានអ្នកមកជួបក្នុងមួយថ្ងៃៗ ពី៣ទៅ៤នាក់ ជាហូរហែរ។ ភរិយាគ្រូសូត្រ បានអះអាងថា ក្រោយល្បីក្នុងបណ្ដាញ សង្គមរួចមក ប្ដីរបស់ខ្លួនបានទទួលរ ង កា រ ប្រ មា ថ និង គំ រា ម កំ ហែ ង ពី ជ ន មិ ន ស្គា ល់ មុខ ដោយថា នឹងឱ្យសមត្ថកិច្ចមកចា ប់ខ្លួនទៀតផង។ភរិយាគ្រូសូត្ររូបនេះ បដិសេធន៍ មិនឱ្យប្ដីរបស់ខ្លួនជួបសម្ភាសតាមទូរសព្ទជាមួយអ្នកសារព័ត៌មានឡើយ ដោយថា
ចង់រក្សាការស្ងប់ស្ងាត់មួយរយៈសិន។លោក សេង សុមុនី អ្នកនាំពាក្យ ក្រសួងធម្មការ និងសាសនា បានប្រាប់ កម្ពុជាថ្មី ថា ក្រសួងបានពិនិត្យរួចហើយ លើករណីបុរសតាំងខ្លួនជាគ្រូសូត្រ ចេះធម៌ បាលី ជាភាសាបរទេសនេះ។លោកឱ្យដឹងបន្តថា បុរសរូបនេះ មិនមានឈ្មោះជាអាចារ្យ ដែលទទួលស្គាល់ដោយក្រសួង នោះឡើយ ហើយវិធានការយ៉ាងណាលើបុរសរូបនេះ ក៏មិនស្ថិតក្រោមក្រសួងធម្មការ និងសាសនា ដែរ តែជាសមត្ថកិច្ចរបស់អាជ្ញាធរ។ លោក សេង សុមុនី បានបដិសេធន៍ មិនធ្វើអត្ថាធិប្បាយអ្វីបន្ថែមឡើយ ដោយថា កំពុងរវល់នៅតាមខេត្ត៕ប្រភព ៖ កម្ពុជាថ្មី