អាសារមួយនេះហើយ រំភើបតាម! ស្ទើរមិនគួរឲ្យជឿថា ពាក្យទំាងនេះ ធ្វើឲ្យ ចែដាណា ស្រក់ទឹកភ្នែកទាល់តែបាន ដោយមានគេរៀបរាប់ ពីលោកស្រី ថា “មិនដឹងថាពួកគាត់ទាំង២មកពីណា ជាអ្នកណាពីមុនមក ដឹងត្រឹមថា…”

កាលពីម្សិលមិញនេះ នាយប់ថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២១ គេប្រទះឃើញ លោកស្រី ទ្រី ដាណា បានស៊ែរផុសមួយ ដែលនិយាយរៀបរាប់រឿងខ្លះៗ ទាក់ទងហ្នឹងលោកស្រី អានចប់ភ្លាម ដល់ថ្នាក់ធ្វើឲ្យ ថៅកែហាងពេជ្រ ដែលមានចិត្តធម៌រូបនេះ ស្រក់ទឹកភ្នែកទាល់តែបាន។ លោកស្រី បានប្រាប់ថា “ខ្ញុំមើលហើយយំ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងខ្លឹមសារ ដែលធ្វើឲ្យ លោកស្រី រំជួលចិត្ត បែបនេះ គឺ សរសេរថា “មិនដឹងថាពួកគាត់ទាំង២មកពីណា ជាអ្នកណាពីមុនមក ដឹងត្រឹមថា តាំងពីចាប់ផ្ដើមស្គាល់ ចាប់ផ្ដើមឃើញគាត់ មានតែការធ្វើអំពើល្អ ចែករំលែកក្ដីស្រលាញ់ ផ្ដល់ក្ដីសង្ឃឹម ដល់អ្នកតស៊ូ សូមហៅថា បងស្រី ទ្រី ដាណា ហើយ idol ចូលចិត្តសកម្មភាពគាត់ ជួយអ្នកក្រពិតប្រាកដ ជួយអ្នកតស៊ូ ធ្វើឱ្យគេសើចសប្បាយ មើលហើយមានអារម្មណ៍ថា រំភើបចិត្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់មិនមែនជាអ្នកធ្វើបុណ្យយកមុខ តែជាការជួយ ចេញពីចិត្ត មិនដែលចង់បានការតបស្នង ក្រៅពីស្នាមញញឹមរបស់អ្នកដែលគាត់បានជួយ។ ចាប់ផ្ដើមតាមដានផេកគាត់ ទើបដឹងថា អ្វីដែលគាត់ធ្វើ សុទ្ធតែចេញពីចិត្ត មិនដែលឃើញគាត់បូសលើការបង្ហោះធ្វើបុណ្យ ឬចង់បានចំនួន like ដូចអ្នកធ្វើបុណ្យយកមុខមួយចំនួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឃើញគាត់រវល់ការរកស៊ីណាស់ តែនៅជួយមិនឈប់ ទោះបីធ្លាប់មានអ្នកអគតិមួយចំនួន និយាយថាគាត់សម្ដែងរឿងធ្វើបុណ្យ តែមើលទឹកមុខគាត់ ស្នាមញញឹមគាត់ ដឹងច្បាស់ថា សុទ្ធតែជាការស្រលាញ់ ការចង់ជួយពិតប្រាកដ ឆ្ងាយយ៉ាងណា ក៏ពីរនាក់ប្ដីប្រពន្ធគាត់ តស៊ូទៅដល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលខ្លះ ឃើញគាត់ចុះទៅដល់កន្លែងឆ្ងាយៗ ដាច់ស្រយាល មានអារម្មណ៍ថា រំភើបជាមួយអ្នកបានជួបគាត់ណាស់ បើកាលទឹកជំនន់វិញ អាណិតគាត់ប្រឹងដើរជួយគេឡើងខ្មៅមុខអស់ អ្នកខ្លះ ធ្វើបានតែមួយឆាវក៏ឈប់ ព្រោះហត់នឹងការសម្ដែងមុខកាមេរ៉ា តែបងស្រី ទ្រី ដាណា ឃើញជួយរហូត មិនដែលប្រកាសចំនួនលុយមុន មិនដែលបូកសរុបថាអស់ប៉ុន្មាន ហើយក៏មិនដែលនិយាយថាចង់បានអីមកវិញ។

ទឹកប្រាក់ដគាត់ជួយមិនដឹងអស់ប៉ុន្មានហើយ តែគាត់មិនដែលលើកមកនិយាយទេ ជួយចប់ គឺចប់ហើយ។ ពេលខ្លះ ឃើញគាត់បង្ហោះ ពេលខ្លះជួយគេក៏មិនបង្ហោះ។ ពេលមើលវីដេអូគាត់ម្ដងៗ សប្បាយចិត្ត ស្រស់ស្រាយ តាមពិត មកពីគាត់ធ្លាប់ក្រលំបាក ទើបយល់ពីអ្នកក្រច្បាស់ ដឹងថាគេត្រូវការអី ចង់បានអី។ សូមអរគុណបងទាំង២ណាស់ ប្ដីប្រពន្ធបង ជាគំរូ សម្រាប់គ្រប់គ្នា។ ប្រភព: Facebook Sin Kanitha”៕

Related posts

Leave a Comment