ប្រពៃណាស់! ថៅកែហាងពេជ្រ និងស្វាមី នាំយកអង្ករ មី ទឹកស៊ីអ៊ីវ សម្លៀកបំពាក់ឯកសណ្ឋានថ្មី ជូនដល់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខណ្ឌព្រែកព្នៅ និងថវិកា ម្នាក់ៗ ទទួលបាននូវទឹកប្រាក់ចំនួន…

នៅមុននេះបន្តិច នាថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២១ លោកស្រី ទ្រី ដាណា និងស្វាមី បាននាំយកអង្ករចំនួន ៥តោន មី ១០០កេះ ទឹកស៊ីអ៊ីវ ១០០យួរ ជូនដល់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខណ្ឌព្រែកព្នៅ។ ក្នុងនោះ លោកស្រី និងស្វាមី ក៏បានជូនថវិកាមួយចំនួន ថែមទៀត ប្រកបដោយក្តីសប្បាយរីករាយ និងពេញចិត្តយ៉ាងខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រី បានបញ្ជាក់ប្រាប់បន្ថែមថា “ជួយប្រជាពលរដ្ឋ ក៏មិនភ្លេចកងកម្លាំង ថ្ងៃនេះ នាងខ្ញុំ និងស្វាមី បាននាំយកអង្ករ ១០០បេ (៥តោន) មី ១០០កេះ ទឹកស៊ីអ៊ីវ ១០០យួរ ជូនដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខណ្ឌព្រែកព្នៅ ដើម្បីលើកទឹកចិត្តចំពោះការបំពេញការងារជូនប្រជាពលរដ្ឋ និងមូលដ្ឋាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជូនថវិកាពួកគាត់ លើកទឹកចិត្តម្នាក់ ៥ម៉ឺនរៀល និងសម្លៀកបំពាក់ឯកសណ្ឋានថ្មីម្នាក់មួយឈុតផងដែរ អរគុណ សម្រាប់ការខំប្រឹងប្រែងបំពេញការងារ ហើយនេះគ្រាន់ជាចំណែកតូចមួយ ដើម្បីលើកទឹកចិត្ត និងផ្ដល់កម្លាំងចិត្ត”៕

Related posts

Leave a Comment