កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ ប្រិយមិត្ត ក៏ដូចជាហ្វេនៗ បានដឹងច្បាស់ហើយថា តារាចម្រៀង ពេជ្រ សូលិកា បានសម្រាល កូនប្រុសម្នាក់ មានមុខមាត់គួរឲ្យក្នាញ់ណាស់ មានឈ្មោះថា ហង្ស អ៊ារី វ៉េនស្ដេ កើតនៅ វេលាម៉ោង ៧ និង៣០នាទី ព្រឹក មានទម្ងន់ ២,៩ គីឡូ មតិភាគច្រើនគេថា ហង្ស អ៊ារី វ៉េនស្ដេ មានមុខដូចប៉ាៗ របស់គេខ្លាំងណាស់។
ក្រោយសម្រាល សម្រស់ សូលិកា មានការប្រែប្រួលច្រើន មើលទៅ ពិតជា ស្រស់ស្អាតប្លែក គួរឲ្យចាប់អារម្មណ៍។ ពិសេស សូលិកា កំពុងសាងក្តីសុខយ៉ាងខ្លាំងជាមួយក្រុមគ្រួសារដ៏តូចមួយរបស់ខ្លួន។
ទោះរវល់ការងារខ្លាំងយ៉ាងណាក៏ដោយ ក៏តារាចម្រៀងរូបនេះ និងស្វាមី មិនដែលភ្លេចឡើយ ក្នុងការផ្តល់ពេលវេលាសម្រាប់ខ្លួនឯង ដើរលំហែកាយ តាមទីកន្លែងជិតឆ្ងាយមិនដែលដាច់ឡើយ។
ជាក់ស្តែង កាលពីប៉ុន្មានថ្ងៃនេះ ពេជ្រ សូលិកា និងស្វាមី បានដឹកដៃគ្នាទៅលំហែកាយ ដល់ទឹកដីខេត្តមណ្ឌលគិរី ព្រមទំាងបានបង្ហាញរូបភាពស្អាតៗជាច្រើនសន្លឹក មើលទៅពិតជាស្រស់ស្រាយអារម្មណ៍។
នៅមិនទាន់អស់ទេ មកដល់ថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២១ នេះទៀត សូលិកា បានបង្ហាញរូបភាពផ្អែមល្ហែមម្តងជាមួយស្វាមី ព្រមទំាងភ្ជាប់សារខ្លីមួយបញ្ជាក់ថា “Coffee or me? គេផុសរូបច្រើនតិចហើយណា កុំធុញគេ”។
ឃើញរូបស្អាតៗ នេះភ្លាម ហ្វេនៗ ចូល comment ថា ៖ បាត់កូនកណ្តុរទៅណា, ស្អាតណាស់អូន, គួរឲ្យស្រលាញ់ណាស់idol, មិនធុញទេព្រោះចាំមើលរាល់ថ្ងៃស្រាប់ហើយ, អត់ធុញទេidol, មិនធុញទេអោយដល ផុសរាល់ថ្ងៃទៅ ខ្ញុំចូលចិត្តណាស់, ឈុតស្អាត, ផ្អែមល្ហែមណាស់, កូននៅឯណា អាយដល?, កូនមួយហើយ នៅតែផ្អែមល្ហែម ជូនពរឲ្យជួបសុភមង្គលក្នុងគ្រួសារ។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពស្អាតៗ របស់ សូលិកា និងស្វាមី ទំាងអស់គ្នា ៖