ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងក្រោយឃើញ ព្រះនាងតូច គ្រងឈុត សម្លៀកបំពាក់ បែបប្រពៃណីខ្មែរ ច្នៃថ្មី នេះ មើលទៅពិតជាសម និងស្អាតខ្លាំងណាស់ ដល់ថ្នាក់ ធ្វើឲ្យគ្រប់គ្នា លាន់មាត់បែបនេះ ថា…

ប្រិយមិត្ត ក៏ដូចជា មហាជនទូទៅ ភាគច្រើន ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន ព្រះនាងតូច នរោត្តម ជេនណា ខ្សែ​រាជវង្ស​កម្ពុជា​វ័យក្មេង ដែលមានទេពកោសល្យសិល្បៈគួរឱ្យកោតសរសើរ ទ្រង់ជាបុត្រីទី២ របស់អ្នកអង្គម្ចាស់ នរោត្តម បុប្ផា ហើយជាចៅលួត របស់ព្រះករុណា ព្រះបាទសម្តេចព្រះ នោរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២១ គេឃើញព្រះនាងតូច បានបង្ហោះរូបភាពស្អាតៗប៉ុន្មានសន្លឹក ក្នុងឈុត សម្លៀកបំពាក់បែបប្រពៃណីខ្មែរ ច្នៃថ្មី មើលទៅពិតជាគួរឲ្យគយគន់ខ្លាំងណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រះនាងតូច បានភ្ជាប់សារខ្លីមួយថា “ខ្ញុំសប្បាយរីករាយណាស់ដែលបានរៀបសម្លៀកបំពាក់បែបប្រពៃណីខ្មែរច្នៃថ្មី មិនហួសពីទំនៀមទំលាប់សម្លៀកបំពាក់របស់ខ្មែរមានឈ្មោះថា ឈុតនារីខ្មែរថែអង្គរ។ ក្នុងឈុតនេះ មានលក្ខណះពិសេសប្លែកគួរអោយចាប់អារម្មណ៍ណាស់ ដោយមានដាក់បញ្ចូលអត្តសញ្ញាណនៃព្រលឹងជាតិយើង ដូចជា ដើមត្នោត និងផ្ការំដួល។ ខ្ញុំសូមអរគុណចំពោះអ្នករចនាម៉ូដនេះ ដែលប្រកបដោយការច្នៃប្រឌិតខ្ពស់។”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញបែបនេះ ធ្វើឲ្យអ្នកប្រើប្រាស់ ក៏ដូចជាហ្វេនៗ ជាច្រើនរបស់ ព្រះនាងតូច ជេនណា បានបង្ហាញអារម្មណ៍ថា ៖ ស្អាតមែន, ព្រះនាងស្អាតណាស់ ក្រាបទូល, សូមថ្វាយព្រះពរ, ស្អាតណាស់ព្រះនាងតូច, សែនស្រលាញ់។ ព្រមទំាងនៅមាន comment ជាច្រើនទៀតដែលមិនអាចរៀបរាប់អស់។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះទំាងអស់គ្នា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment