ភ្នំពេញ៖ ស្រ្តីគ្រប់រូបពិតជាយល់ច្បាស់ហើយថា ៩ខែ ១០ថ្ងៃនៅក្នុងផ្ទៃវាពិតជាមិនមែនងាយស្រួលនោះទេ ហើយសម្រាប់មនុស្សស្រីអ្វីដែលពិបាកជាងគេនោះគឺ ការឆ្លងទន្លេ ហើយការឆ្លងទន្លេនេះ មិនមែនឆ្លងដោយ កាប៉ាល់ កាណូតនោះទេ គឺត្រូវប្រឹងប្រែងឲ្យអស់ពីកម្លាំងកាលយ ព្រមទាំងកម្លាំងចិត្ត ដើម្បីឲ្យទារកដែលត្រូវជាកូនរបស់យើងបានចេញមក ឃើញពន្លឺ និងពិភពលោកដល់ស្រស់ស្អាតនេះ។ ជាក់ស្តែងកាលពីម្សិលមិញនេះ ស្រាប់តែកាលពីរសៀលថ្ងៃមិនញនេះ ដែលត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ
មាននារីម្នាក់ដែលគាត់មានគណនីហ្វេ៊សបុកឈ្មោះថា Yu Pin បានចែករំលែកបទពិសោធន៍ក្នុងឆាកជីវិតរបស់ខ្លួនឯង ដើម្បីកុំឲ្យបងៗនារី ដែលជាម្តាយផ្សេងទៀត ជួបរឿងអកុសលដូចជារូបគាត់ផងដែរ ដោយគាត់បានសរសេរប្រាប់ឲ្យបានដឹងថា៖ «សូមផ្ដាំផ្ញេីរទៅដល់អ្នកម្ដាយគ្រប់រូប ជិតគ្រប់ខែ ដែលមានកូនមិន បង្វិលក្បាលចុះក្រោម
សូមកុំអង្គុយច្រេីនរឺធ្វេីអីអោនៗពេក ត្រឹមមួយពេលខ្លី ប្រយ័ត្នជួបបញ្ហាស្ដាយក្រោយមួយជីវិតដូចខ្ញុំ កូនស្លាប់ក្នុងពោះ ៨ខែ ២០ថ្ងៃ។ អគុណខាង មន្ទេីរពេទ្យហ្គោលដេនឃ្វីន GoldenQueenHospital ដែលបានជួយសង្គ្រោះ នាងខ្ញុំបាន យ៉ាងល្អនិង មានសុវត្ថិភាព»៕ប្រភព៖ ហ្វេសប៊ុក