ទប់ទឹកភ្នែកមិនជាប់ទេ! ម្ដាយស្ដ្រីបម្រើការលើយន្ដហោះ យំគគ្រូកប្រាប់ពីរឿងរ៉ាវកើតឡើងលើកូនស្រីយ៉ាងកម្សត់

ស្ត្រី​ជា​ម្ដាយ​នៃ​នារី​បម្រើការ​លើ​យន្តហោះ ដែល​បាន​ស្លា ប់​ក្នុង​អាង​ងូត​ទឹក​នៅ​សណ្ឋាគារ​មួយ​កន្លែង​ក្នុង​ក្រុង Makati ប្រទេស​ហ្វីលីពីន ក្នុង​ថ្ងៃ​ចូលឆ្នាំ​ថ្មី​នោះ បាន​ស្រែក​យំ​ទាមទា​រក​យុត្តិធម៌​ឲ្យ​កូន​ស្រី​នាង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ស្រី Sharon បាន​​បកស្រាយ​ក្នុង​កិច្ច​សម្ភាស​តាម​រយៈ​ការ​ផ្សាយ​ផ្ទាល់​ក្នុង​ទូរទស្សន៍​មួយ ដោយ​រូប​គាត់​ពិត​ជា​មាន​ការ​ត ក់​ស្លុ ត​ខ្លាំង​បំផុត ក្រោយ​ឭ​ដំណឹង​ថា​កូន​ស្រី​បណ្ដូល​ចិត្ត​របស់​គាត់​ស្លា ប់ ក្រោយ​រូបគាត់​ទើប​តែ​ទាក់ទង​តាម video call ជាមួយ​នាង​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​យ៉ាង​សប្បាយ​រីករាយ​សោះ​នោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រៀបរាប់​ទាំង​ក្ដី​ឈឺចាប់ លោក​ស្រី Dacera ជឿជាក់​ថា Christine កូន​ស្រី​របស់​គាត់ គឺ​ត្រូវ​បាន​គេ​រំ លោ ភ​បូ ក និង​ស ម្លា ប់ ហើយ​ពិធី​ជប់លៀង​ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​នោះ គឺ​អាច​ជា​គម្រោង​គេ​រៀបចំ​ឡើង​ដើម្បី​ប្រព្រឹត្ត​ប ទល្មើ ស​នេះ​ប៉ុណ្ណោះ។ លោក​ស្រី​បាន​បន្ថែម​ទៀត​ថា ដោយ​ការ​ទុកចិត្ត​មិត្ត​រួម​ការងារ​របស់​នាង ទើប​គាត់​អនុញ្ញាត​ឲ្យ​កូន​ទៅ​ចូលរួម​ពិធី​ជប់លៀង​ជាមួយ​ពួកគេ។ កូន​គាត់ ​គ្រាន់​តែ​ចង់​ទទួល​បាន​ការ​សប្បាយ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ប៉ុណ្ណោះ ហើយ​នាង​មិន​គួរ​ទទួល​បាន​វិញ​នៅ​រឿង​អ កុ ស ល​បែប​នេះ​ឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍​ដដែល សាច់​ញាតិ​ម្នាក់​ទៀត​របស់​ជ ន ​រ ងគ្រោះ ក៏​បាន​បញ្ជាក់​ដែរ​ថា Christine គឺ​មិន​រំពឹង​ថា​មាន​មនុស្ស​ផ្សេង​ទៀត​មក​ចូលរួម​នោះ​ទេ។ នាង​តាម​ពិត​គួរ​តែ​ត្រូវ​ទៅ​ជប់លៀង​ជាមួយ​មិត្ត​របស់​នាង ហើយ​នាង​មិន​គួរ​ទៅ​ជួប​មនុស្ស​ចម្លែក​មិន​ស្គាល់​គ្នា​នោះ​ឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​រម្លឹក​ថា នាង Christine Angelica Dacera ត្រូវ​បាន​ប្រទះ​ឃើញ​ស ន្ល ប់​ស្ដូកស្ដឹង​ក្នុង​អាង​ងូត​ទឹក​នៅ​បន្ទប់​សណ្ឋាគារ នៅ​រសៀល​ថ្ងៃ​ទី ០១ ខែ​មករា ឆ្នាំ ២០២១ ហើយ​រូប​នាង​ក៏​ត្រូវ​បាន​មិត្ត​របស់​នាង ៣ នាក់​រួម​ទាំង​បុគ្គលិក​សណ្ឋាគារ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ ប៉ុន្តែ​ត្រូវ​គ្រូពេទ្យ​ប្រកាស​ថា​ស្លា ប់​ពេល​ទៅ​ដល់​ទី​នោះ ។

Related posts

Leave a Comment