ទឹកចិត្តប្រពៃណាស់! ទោះឯកសណ្ឋានពួកគាត់មិនដូចគ្នាមែន តែចិត្តមនុស្សធម៌ពួកគាត់មានដូចគ្នា (មានវីដេអូ)

កាលពីម្សិលមិញនេះ នាថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៩ មហាជនជាច្រើន មានការ ពេញចិត្ត និងចាប់អារម្មណ៍ជាខ្លាំង ក្រោយពីឃើញម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Sos Rozaly បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីទង្វើរសប្បុរសធម៌ ព្រមទាំងបានភ្ជាប់សារខ្លីដ៏មានន័យមួយថា៖ “ឯកសណ្ឋានយើងមិនដូចគ្នា តែចិត្តមនុស្សធម៌យើងមានដូចគ្នា”។

ក្រោយពីឃើញបែបនេះហើយ បានធ្វើឲ្យបងប្អូនដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានការពេញចិត្ត និងកោតសរសើរជាខ្លាំង នូវទង្វើរដ៏ប្រពៃមួយនេះ។ មានអ្នកខ្លះក៏បានចូល comment ថា “ខ្ញុំគោរពស្រឡាញ់អ្នកព្រោះអ្នកជាមនុស្សដែលជាគំរូសម្រាប់ខ្ញុំ…!” មានម្នាក់ទៀតបន្តថា “ពិតជាល្អណាស់បង”។ ព្រមទាំងនៅមានការកោតសរសើរពីទឹកចិត្តមួយនេះជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់៕

Related posts

Leave a Comment