មិនធម្មតា! អ្នកនាង កែវ ចាន់និមល ទើបតែទិញវិឡអោយកូនស្រីមិនទាន់បានប៉ុន្មានផង ស្រាប់តែពេលនេះសម្ញែងផ្ទះថ្មីបន្ថែមទៀ

កែវ ចាន់និមល ត្រូវបានគេចាត់ទុកជាពិធីការិនី ដែលមានជីវិតការងារជោគជ័យជាខ្លាំង នៅក្នុងអាជីពជាពិធីការិនី បើទោះជាពើបប្រទះនូវរឿងមិនល្អខ្លះៗក៏ដោយ។ យ៉ាងណាមិញ គ្រាន់តែចូលដល់ឆ្នាំថ្មី ២០២១ មិនទាន់បានប៉ុន្មានថ្ងៃផង ពិធីការិនីរូបនេះបានបង្អួតផ្ទះថ្មីមួយបន្ថែមទៀត ដែលធ្វើឱ្យមិត្តភក្តិក្នុងសិល្បៈជាច្រើន ជញ្ជក់មាត់សរសើរគ្រប់គ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលចាប់អារម្មណ៍ មហាជនគិតថាវាមិនមែនជារឿងធម្មតាទេ ដែលពិធីការិនីរូបនេះ ទើបតែទិញផ្ទះវីឡាថ្មីដ៏ស្រស់ស្អាតកាដូដល់កូនស្រីនៅក្នុងថ្ងៃខួបកំណើត និង រៀបចំពិធីឡើងកាលពីអំឡុងចុងខែសីហា ឆ្នាំ ២០២០ កន្លងទៅមិនប៉ុន្មានផង ស្រាប់តែពេលនេះ នាងបានបង្ហាញរូបភាពជាមួយស្វាមីនៅមុខផ្ទះថ្មីមួយជុងបន្ថែមទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមពីលើរូបភាពដែលបានបង្ហោះ អ្នកនាង កែវ ចាន់និមល ក៏បានទម្លាយអារម្មណ៍ពិតថា «ឃើញរូបនេះស្រមៃ កាលពី ៩ ឆ្នាំមុន ពេលដែលយើងពីរនាក់ អាចទិញផ្ទះទី១ រួមគ្នា កាលនោះយើងមកមើលសឹងរាល់ថ្ងៃ មើលទាំងមិនទាន់បុកគ្រឹះ មើលទាំងញញឹម មើលទាំងហត់ ព្រោះវាជាញើសឈាមដំបូងរបស់យើង យើងក៏សន្យាថានឹងធ្វើរឿងបែបនេះបន្តទៀត ទីបំផុតប៉ុន្មានឆ្នាំក្រោយនេះ យើងអាចធ្វើបានគឺទិញផ្ទះដែលគ្រាន់តែមើលរូបក្នុងប្លង់ ធ្វើហើយ ៧០ ភាគរយ ទើបបានមកមើលសង្ឃឹមថាមិនមើលច្រឡំផ្ទះគេ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនឹងការបង្ហាញសមាជិកផ្ទះថ្មីនៅក្នុងកំឡុងនេះ និង ខណៈដែលតារាជាច្រើនកំពុងត្អូញត្អែរពីការងារសិល្បៈកំពុងធ្លាក់ចុះនោះ វាបានក្លាយជាប្រធានបទមួយ ដែលធ្វើឱ្យមហាជនជាច្រើន មានការស្ងើចសរសើរ ព្រមទាំងចូលរួមអបអរសាទរ ដែលពិធីការិនីរូបនេះ ទទួលបានភាពជោគជ័យយ៉ាងខ្លាំងបែបនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារតែសមត្ថភាពរួមនឹងទេពកោសល្យក្នុងការប្រើប្រាស់សំនួនវោហាស៍នោះបានធ្វើឱ្យ កែវ ចាន់និមល ក្តោបបានតំណែងធំៗជាច្រើន នៅក្នុងកម្មវិធីរបស់ទូរទស្សន៍ហង្សមាស ជាពិសេសកម្មវិធីផ្សាយផ្ទាល់ ហើយមួយរយៈចុងក្រោយនេះ នាងកាន់តែបង្កើនស្ទីលនៃការរៀបចំតុបតែងខ្លួន នៅក្នុងកម្មវិធីនីមួយៗដែល មើលទៅកាន់តែទាក់ទាញជាខ្លាំង៕

Related posts

Leave a Comment