អ្នកនាង គង់ សុជាតិ និងលោក ជា វិបុល គឺសុទ្ធតែជាពិធីការិនី និងពិធីករដ៏ល្បី មកទល់ពេលនេះ ដែលនៅតែទទួលបានការគាំទ្រ និងកោតសរសើរយ៉ាងខ្លាំងពីសមត្ថភាព របស់អ្នកទំាងពីរ ដោយមិនប្រែប្រួល។
បច្ចុប្បន្ន សុជាតិ និង វិបុល កំពុងសាងក្តីសុខ និងកក់ក្តៅ ក្នុងគ្រួសារដ៏តូចមួយរបស់ខ្លួន ដោយតែងតែបង្ហាញសកម្មភាពផ្សេងៗ មិនថានៅក្នុងផ្ទះ ឬកន្លែងកម្សាន្តផ្សេងឡើយ មើលទៅពិតជាពោរពេញដោយស្នាមញញឹម ស្រស់ស្រាយគ្រប់ៗគ្នា។
ចំណែនៅថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២១ នេះ គេឃើញ គង់ សុជាតិ និង ជា វិបុល បានរៀបចំនំខេក មក Surprise កូនស្រីរបស់ខ្លួន ជាពិសេសអមដោយ ការតុបតែងខ្លួន ប្លែក មើលទៅស្អាតណាស់។
អ្នកនាង គង់ សុជាតិ បានភ្ជាប់សារខ្លីមួយ ដោយនិយាយបែបនេះ ថា “រីករាយខួបកំណើតកូនស្រីសម្លាញ់ កាន់តែធំ ប្លែកហើយ ឆ្នាំនេះ ដូរីអើយ ចេះក៏ចេះ ខូចក៏ខូច ឆ្នាំថ្មីនឹងជូនពរកូនអោយមានសុខភាពល្អណាហើយកាន់តែឆ្លាត រៀនសូត្រអោយកាន់តែពូកែ ហើយត្រូវធ្វើជាមនុស្សល្អរបស់ម៉ាក់ និង ក្រុមគ្រួសាររបស់យើងរហូតទៅ Happy Birthday to you dear Kon Srey”។
ក្រោយឃើញបែបនេះ ប្រិយមិត្តទូទៅ បានចូល comment ថា ៖ Happy birthday ក្មួយស្រីឆ្លាត ជូនពរឲ្យក្មួយសុខភាពល្អ, ស្រស់ស្អាតណាស់អូន, រីករាយថ្ងៃកំណើតក្មួយសម្លាញ់, មើលទៅការតុបតែងខ្លួន ស្រស់ស្អាត ប្លែកណាស់ ព្រមទំាងនៅមានពាក្យជូនពរ និងសរសើរជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖