ភ្នំពេញ៖ មហាជនជាច្រើនមានការចាប់អារម្មណ៍និងភ្ញាក់ផ្អើលជាខ្លាំងដោយសិល្បៈការិនីដែលស្និទ្ធស្នាលនឹងកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ក៏ដូចជាទស្សនិកជនដែលតែងតែស្រលាញ់ និងគាំទ្រតារាចម្រៀងស្រីរូបនេះ បានធ្វើការបង្ហោះសារតាមរយៈបណ្តាញសង្គមហ្វេ៊កបុក ចូលរួមអបអរសាទរដល់វត្តមានសមាជិកថ្មីដែលជាតំណក់ឈាមដំបូងរវាងអ្នកនាង ឱក សុគន្ធកញ្ញា និងលោក អ៊ឹង សុខលី ខណៈកូនប្រុសដំបូងរបស់ពួកគាត់ទាំងពីរនេះបានសម្រាលដោយសុវត្ថិភាពកាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០១៩នាពេលថ្មីៗនេះផងដែល យ៉ាងណាមិញ ទន្ទឹមនឹងពាក្យពេជន៍សាទរពីបណ្តាអ្នកជុំវិញខ្លួន
ក៏មានមហាជនមួយចំនួនផ្ទុះការិះគន់ជាថ្មីទៅលើកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញាដោយសារតែអ្នកនាងទើបតែក្រាប់ផ្ទឹមសពះជាមួយស្វាមីបានតែប្រមាណជាង៦ខែប៉ុណ្ណោះ ក៏សម្រាលបានកូនប្រុសមួយបាត់ទៅហើយ។ ហើយក៏មានមតិរិះគន់ពីមាត់មួយទៅមាត់មួយកាន់តែច្រើនហូរហែតគ្នា ប៉ុន្តសម្រាប់អ្នកគាំទ្រកំពូលតារាចម្រៀងស្រីរូបនេះពិតប្រាកដវិញ មិនមានមិតិរិះគន់ មានតែចាំជួយលើកទឹកចិត្តនាងគ្រប់ពេលទៅវិញ។ ជាក់ស្តែងបើផ្អែកតាមរយៈសារមួយក្នុងចំណោមមតិលើកទឹកចិត្តជាច្រើនដល់ ឱក សុគន្ធកញ្ញា ពួកគេបានលើកឡើងក្នុងន័យថា
ទោះបីជាអ្នកនាងមានផ្ទៃពោះមុនរៀបការ តែសំខាន់ពេលនេះអ្នកទាំងពីរបានរៀបការក្លាយជាប្ដី-ប្រពន្ធពេញច្បាប់ហើយ ម្យ៉ាងមង្គលការរបស់តារាចម្រៀងស្រីដ៏ល្បីរូបនេះ ក៏ប្រារព្ធឡើងយ៉ាងអធិកអធមក្រោមវត្តមានចូលរួមពីថ្នាក់ដឹកនាំកំពូលៗថែមទៀត មិនតែប៉ុណ្ណោះ អ្នកទាំងពីរក៏បានភ្ជាប់ពាក្យជាមួយគ្នាយូរមកហើយដែរ ទោះជាមានផ្ទៃពោះក៏ក្នុងនាមជាគូដណ្ដឹងដែរ ។ដោយឡែក ចំណុចដែលសំខាន់បំផុតនៅពេលនេះ ឱក សុគន្ធកញ្ញា និង ស្វាមី
កំពុងប្រើជីវិតគូរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល ជាមួយនឹងទ្រព្យសម្បត្តិចាយពេញដៃ ការងារក៏ថ្លៃថ្នូរទៀត។ ទាំងនេះជាសារលើកទឹកចិត្តពីសំណាក់អ្នកគាំទ្រទៅកាន់តារាចម្រៀង ឱក សុគន្ធកញ្ញា ដែលបញ្ជាក់ថា ទោះជាយ៉ាងណាក៏ពួកគេនៅតែស្រឡាញ់គាំទ្រនាងជានិច្ច៕ប្រភព៖ ហ្វេសប៊ុក