ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ជាខ្លាំង ក្រោយនារីដ៏ស្រស់ស្អាត បានសម្ដែងការស្ញប់ស្ញែង និងកោតសរសើរជាខ្លាំង ចំពោះការខិតខំប្រឹងប្រែងរបស់ខ្លួន ដែលបានមកពីអាជីវកម្មលក់គ្រឿងសម្អាង រហូតអាចសម្រេចក្ដីបំណងរបស់ខ្លួន ដោយបានទិញនូវរថយន្ដ Lexus NX200T ពណ៍ស ដែលមានតម្លៃខ្ទង់ប្រហែល ជាង ៥មុឺនដុល្លារអាមេរិកឯណោះ។ដោយឡែក បើយោងតាមសំណេរ
ដែលបង្ហោះឡើង ដោយម្ចាស់គណនី ហ្វេសប៊ុក មួយមានឈ្មោះ Leakhena Yuth កាលពីរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ បានសរសេររៀបរាប់ឱ្យដឹងថា៖”ថ្ងៃលាភថ្ងៃជ័យ ស្វាគមន៍សមាជិកថ្មី កំលាំងញើស ឈា ម លក់ Online រយៈពេល១ឆ្នាំនេះ កាដូជូនខ្លួនឯង ចាប់ផ្ដើមលក់ដំបូងមានលុយ40ដុល្លារ នឹងខ្ចីប្ដីទៀត ប្រឹងលក់ ប្រឹងដឹកខ្លួនឯងជិះហាលថ្ងៃត្រាក់ៗ
ទម្រាំមានថ្ងៃនេះ 2020 ជួបឧបសគ្គជាច្រើន តាំងរឿងល្អនឹងរឿងអាក្រក់ ឆ្នាំ2021នេះ ជូនពរខ្លួនឯងអោយកាន់តែរីកចំរើន នឹងប្រឹងជាងឆ្នាំមុន អរគុណដល់តំណាងចែកចាយ នឹងអតិថិជនដែលតែងតែគាំទ្រផលិតផលឈុតត្រាំដោះគោស្ងួត The Milk កន្លងមក TheMilkBrand YuThLeakhenaCOLTD CEOTheMilk”។ប្រភព៖ហ្វេសប៊ុក