ជួយស៊ែរបន្តម្នាក់មួយផង! ឃើញវិដេអូ Tik Tok របស់ប្អូនប្រុសហើយ ខ្លោចផ្សារចិត្តណាស់ លោកស្រី ទ្រី ដាណា​ ប្រកាសភ្លែតថា “មានអ្នកណាស្គាល់ប្រាប់ផង”

លោកស្រី ទ្រី ដាណា ដែលជាបុគ្គលដ៏ជោគជ័យម្នាក់នៅក្នុង វិស័យអនឡាញ និងជាម្ចាស់ហាងពេជ្រ ដ៏ធំមួយនៅខណ្ឌព្រែកព្នៅ ហើយថែមទាំងមានទឹកចិត្តល្អ ជួយដល់ជនទីទាល់ក្រ និងអ្នកខ្វះខាតជាច្រើន នាពេលកន្លង បានធ្វើមហាជនជាច្រើន មានការស្ងប់ស្ងែង និងគោរពស្រលាញ់ លើលោកស្រី និងស្វាមីជាពន់ពេក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ បន្ទាប់ពីបានឃើញក្មេងប្រុសម្នាក់ គាត់ពរប្អូនដើរកាត់ភ្លៀង ទាំងទឹកភ្នែករហាម ដើម្បីសុំលុយគេ ទុកទិញទឹកដោះគោឲ្យប្អូនបៅ នោះ បណ្តាលឲ្យចិត្តលោកស្រី ខ្លោចផ្សារយ៉ាងខ្លាំង ហើយក៏បានសួរទៅបងប្អូនគ្រប់មជ្ឈដ្ឋាន បើបានស្គាល់ប្អូនប្រុស មេត្តាជួយផ្តល់ដំណឹងផង។ លោកស្រី ទ្រី ដាណា បានបង្ហោះសារយ៉ាងខ្លីថា “មានអ្នកណាស្គាល់ប្រាប់ផង”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះផងដែរ ម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Neary Jet Thor គាត់បានបង្ហោះសារថា “អាណិតណាស់​ បីប្អូនទាំងភ្លៀងដេីម្បីរកទឹកដោះគោអោយប្អូនបៅទាំងមេឃកំពុងភ្លៀង​ ហេីយនៅមានប្អូនតូចៗផ្សេងទៀតនៅចាំឯផ្ទះ​ ឪពុកក៏ពិការ ក្មួយៗនៅភូមិបឹងរ៉ៃ​ខាងត្បូង ឃុំក្រោលគោ​ ស្រុកស្វាយជ្រុំ​ ខេត្តស្វាយរៀង​ សូមបងប្អូនជួយគាត់ម្នាក់បន្តិចផងណា​ABA 000635152Nguon Raksmey”។ នេះបើយោងតាមការបង្ហោះសាររបស់ម្ចាស់គណនីហ្វេសប៊ុកខាងលើបានបង្ហោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment