រកឯណាបានទៀតស្អាតហើយចិត្តល្អទៀត! ចែកា ទៅលេងកំពង់ភ្លុកជិះទូកលេង ឃើញអ្នកចែវទូកចាស់ៗ កើតក្តីអាណិត ក៏ចំណាយថវិកា ចែកជូនពួកគាត់គ្រប់ៗ សរុបទាំងអស់មាន ៧២ទូក នៅក្នុងខេត្ត…

មហាជនមួយចំនួនធំ ពិតជាស្គាល់ជាក់ជាមិនខាន អ្នកលក់ផលិតផលតាម Online ដ៏ស្រស់ស្អាតម្នាក់ ឈ្មោះ Molika (ចែកា)។ គាត់មិនត្រឹមតែមានសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ គឺថែមទាំងមានចិត្តធម៌ថែមទៀតផង។ ជាក់ស្តែងកាលពីកន្លងទៅថ្មីៗនេះ រូបគាត់ បានជួបរឿងស៊យមួយ ដោយសារមានក្មេងប្រុសមិនទាន់គ្រប់អាយុម្នាក់ បានបើករឺម៉កម៉ូតូ មកប៉ះរថយន្តរបស់គាត់ តែគាត់មិនទារសំណងអ្វីទាំងអស់។

ចំណែកម្សិលមិញនេះ នាថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៩ Molika ម្នាក់នេះ បានទៅលេងនៅខេត្តសៀមរាប ហើយក៏បានឆ្លៀតពេលវេលាទៅលេងកំពង់ភ្លុក ព្រមទាំងបាននាំថវិកាមួយចំនួនចែកជូនដល់ចាស់ៗផងដែរ។ អ្នកលក់ផលិតផលរូបនេះ ក៏បានភ្ជាប់សារខ្លីមួយក្នុងហ្វេសប៊ុករបស់ខ្លួនថា៖

“មកលេង សៀមរាប ឆ្លៀតមកកំពង់ភ្លុកជិះទូកលេង ឃើញអ្នកចែវទូកចាស់ៗ ចែកាអាណិត ក៏ចំណាយថវិកាបន្តិចបន្ដួចជូនពួកគាត់ សូមជូនបុណ្យទាំងអស់គ្នាណាអតិថិជនសំណព្វ និងតំណាង សំណព្វចិត្តទាំងអស់គ្នា សាធុ សាធុ សាធុ 72ទូក ជូនគ្រប់ទាំង72 សប្បាយចិត្តពេលបានធ្វើបុណ្យ”៕

Related posts

Leave a Comment