អាសូរខ្លាំងណាស់! អតីតកីឡាក ភិន សុផលធ្លាក់ខ្លួនដល់ថ្នាក់នេះអស់រយះពេល១៥ឆ្នាំឥលូវគាត់បានហូបគុយទាវហើយមើលទៅឆ្ងាញ់ណាស់ (មានវីដេអូ)

ភ្នំពេញ៖ មហាជនមួយចំនួនប្រហែលជាបានស្គាល់ហើយ នៅកីឡាករប្រដាល់គុនបុរាណខ្មែរដ៏ល្បីឈ្មោះមួយរូប នោះគឺកីឡាករ ភិន សុផល ដែលបានបាត់មុខពីវិស័យប្រដាល់មួយនេះអស់រយៈពេលជាង ១០ឆ្នាំមកហើយ ក្រោយខ្លួនបានយកកាំបិតបុ័ងតោតូចមួយ មកអារបំពង់ក ខ្លួន ឯងបណ្តាលឱ្យរងរបួសជាទម្ងន់ និងត្រូវបាននាំយកទៅសង្គ្រោះ នៅមន្ទីរពេទ្យទាំងយប់ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០០៧

នៅក្នុងផ្ទះម្តាយនៅ ភូមិតំណាក់ហ្លួង ឃុំវត្តគរ ស្រុក–ខេត្តបាត់ដំបង ខណៈពេល ដែលគេមកលេងផ្ទះម្តាយរបស់គេ។ជាក់ស្តែងបន្ទាប់ពីបាត់វត្ដមានកីឡាកររូបនេះអស់រយៈពេលយ៉ាងយូររួចមក ស្រាប់តែព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក កីឡាករ Lor Samnang បានបង្ហោះទិដ្ឋភាពរូបលោក រួមជាមួយកីឡាករ ភិន សុផល នៅហាងគុយទាវមួយកន្លែង ក្នុងស្ថានភាព ភិន សុផល ពាក់បំពង់ខ្យល់នៅត្រង់ចំណុច ក ដើម្បីជាជំនួយក្នុងការដកដង្ហើម។ដោយឡែក លោក Lor Samnang

ក៏បានភ្ជាប់សារមួយឃ្លាឱ្យដឹង ទាំងក្ដីអាណិតអាសូរថា៖”Wowពិតជាស្អាតមែនភ្នំពេញ អស់រយះពេល១៥ឆ្នាំហើយ ខានបានស្គាល់ទីក្រុង ខានបានហូបគុយទាវឆ្ញាញ់បែបនេះ សូមមេត្តាបងប្អូនជនរួមជាតិ ជួយដល់អតីតកីឡាករ ភិន សុផល ផង បងប្អូនជួបនិងគាត់ផ្ទាល់បាន ខលមកខ្ញុំបាន ០១១ ៣៣៣ ៩៦៣/ ០៩៦ ៨២៣០ ១៥៦”៕ប្រភព៖​ហ្វេសប៊ុក

Related posts

Leave a Comment