សូមបញ្ជាក់ឡើងវិញបន្តិចផងដែរថា យឿន ពិសី គឺជាម្ចាស់ពានរង្វាន់ Cambodia’s Got Talent រដូវកាលទី១ ដែលទទួលបានការផ្ញើសារបោះឆ្នោតច្រើនជាងគេ ក្នុងចំណោម បេក្ខជនដែលចូលមកប្រឡងជាច្រើននាក់ទៀត នេះក៏ព្រោះតែ ពិសី មានទឹកដមសំនៀងដ៏ពីរោះរណ្តំ ទើបអាចទាក់ចិត្តអ្នកគាំទ្រ បាន។
ហើយកាលពីពេលកន្លងទៅ មហាជនជាច្រើនមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង ក្រោយ យឿន ពិសី បានបង្ហោះរូបភាពដ៏ផ្អែមល្ហែម ជាមួយនារីដ៏ស្រស់ស្អាតម្នាក់ ព្រមទាំងភ្ជាប់សារខ្លីមួយថា “ជាមួយអូនរ៉ា ម្ចាស់បេះដូង”។ នៅទីបំផុត ពួកគេទំាងពីរបានសម្រេចយ៉ាងច្បាស់ នឹងចូលរោងការ នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២១ ខាងមុខនេះហើយ។
ក្នុងនោះ គេឃើញ ពិសី និគូស្នេហ៍ បានធ្វើការតុបតែងខ្លួនយ៉ាងស្អាតថតរូបជាច្រើនសន្លឹកសម្រាប់ថ្ងៃមង្គលការរបស់ខ្លួន។ វីនសំអាង ក៏បានបញ្ជាក់ឲ្យរឹតតែច្បាស់ផងដែរថា “ថតមុខរោង តារាចំរៀង ប្អូនពិការភ្នែក (យឿន ពិសី) ប្អូនការ នៅថ្ងៃទី17 ខែ1 ឆ្នាំ2021 ស្នេហ៍ពិត
អគុណអូនដែលស្រលាញ់ខាងបង”។
ក្នុងនោះ ខាងស្រី ឈ្មោះ អូនរ៉ា បានបញ្ជាក់យ៉ាងច្បាស់ ពីមូលហេតុ ដែលសម្រេចជ្រើសរើសយក យឿន ពិសី ថា “ដោយសារគាត់មានបេះដូងស្មោះ”។ ក្រោយឃើញបែបនេះ ធ្វើឲ្យហ្វេនៗជាច្រើន របស់ ពិសី សម្តែងក្តីរីករាយ និងបានចូលរួមអបអរសាទរ ជាច្រើន បន្ទាប់ពីដឹងដំណឹងដ៏ល្អនេះ ហើយជូនពរអ្នកទំាងពីរឲ្យស្រឡាញ់គ្នា ដល់ចាស់កោងខ្នងរៀងៗខ្លួន។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖