ដំណឹងដ៏សែនក្រៀមក្រំ និងសោកសៅជាទីបំផុតបានកេីតឡេីងចំពោះយុវតីម្នាក់ ដែលនាងបានស្លា ប់បាត់បង់ជីវិតទាំងនៅវ័យក្មេង ធ្វើឲ្យមិត្តភ័ក្ដិ បងប្អូនសាច់ញាតិ និងក្រុមគ្រួសារទាំងមូល ជាពិសេសឪពុកម្ដាយមានក្តីរន្ធត់ចិត្តឥតឧបមា មិនគួរណាមកជួបរឿងអកុសលបាត់បង់កូនជាទីស្រឡាញ់លឿនបែបនេះទៅវិញ។
ក្នុងនោះដែរ បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ TEy Móó ដែលត្រូវជាបងស្រីរបស់យុវតីរូបនេះ បានសរសេររៀបរាប់ទាំងអារម្មណ៍ក្ដុកក្ដួលចិត្តជាខ្លាំងថា៖«បងទទួលយកមិនបានទេ យើងមានតែបងប្អូនបីនាក់ ពេលនេះប្អូនស្រីបងទៅចោលបងហើយ»។ បន្ថែមទៀតនោះ ប្រភពដដែលរូបនេះក៏បានបញ្ជាក់អំពីមូលហេតុនៃការស្លា ប់របស់យុវតីខាងលេីប្រាប់ទៅកាន់មហាជនអ្នកប្រើបណ្តាញសង្គមហ្វេសប៊ុកតាមរយៈការខមិនផងដែរ គឺដោយសារតែ ក រ ណី គ្រោះចរាចរណ៍។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធរបស់ប្អូនស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។