មិនសរសើរមិនបាន! តារាចម្រៀង ពេជ្រ សោភា នាំក្រុមសិល្បៈបុរាណខ្មែរល្ខោនខោល ឡើងសម្តែងល់ឆាកកាលពីយប់មិញដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយ ស្គាល់ពីកេរិ៍្តតំណែលរបស់ខ្មែរដែលដូនតាបន្សល់ទុកឲ្យ

ភ្នំពេញ ៖ កាលពីយប់ពិធីបុណ្យអ៊ុំទូកថ្ងៃទីបីម្សិលមិញនេះ កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា បានបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រយ៉ាងខ្លាំង ក្រោយឃើញតារាស្រីរូបនេះ មានការសម្តែងយ៉ាងពិសេស ដោយរូបនាងបាននាំយកសិល្បៈបុរាណខ្មែរមានឈ្មោះថា ល្ខោនខោល មកសម្តែងលើឆាកតន្ត្រីជាមួយនាង។យ៉ាងណាមិញ សម្រាប់ការយកល្ខោលខោល មកសម្តែងលើឆាកនេះ មិនមែនជាលើកទី១របស់អ្នកនាង ពេជ្រ សោភា នោះទេ ព្រោះកន្លងមកក៏មានតារាស្រីរូបនេះធ្លាប់យកមកសម្តែងជាមួយផងដែរ។ក៏ប៉ុន្តែអ្នកគាំទ្រសង្កេតឃើញថា

កាលដែលអ្នកនាង ពេជ្រ សោភា យកល្ខោនខោលមកសម្តែងលើជាមួយលើកនេះ គឺប្រហែលជានាងមានបំណងចង់ផ្សព្វផ្សាយបន្ថែម កុំឲ្យចាញ់ប្រទេសជិតខាង ព្រោះថាប៉ុន្មានថ្ងៃមុន នៅលើផេកហ្វេសប៊ុកផ្ទាល់ខ្លួនរបស់អ្នកនាង ពេជ្រ សោភា

បានបង្ហោះរូបភាពមួយសន្លឹករបស់សិល្បៈថៃដែលមានទម្រង់ដូចល្ខោនខោលខ្មែរ ដោយរូបនាងបានភ្ជាប់ជាមួយសារថា រូបនាងពិតជាមានអារម្មណ៍ថាឈឺ ក្រោយពីឃើញបែបនេះ។ទោះជាយ៉ាងណាក្តី ក្រោយពីឃើញការសម្តែងរបស់អ្នកនាង ពេជ្រ សោភា កាលពីម្សិលមិញនេះហើយ អ្នកគាំទ្រជាច្រើនបានលាន់មាត់សរសើរតារាស្រីរូបនេះថា រូបនាងពិតជាមានទឹកចិត្តគួរឲ្យសរសើរមែនទែន ក្នុងការជួយជ្រុមជ្រែង និងផ្សព្វផ្សាយពីសិល្បៈបុរាណខ្មែរល្ខោនខោលនេះ៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment