អ្នកឧកញ៉ា គិត ម៉េង រំឭកអនុស្សាវរីយ៍ស្វាគមន៍កូនពៅថ្ងៃឆ្លងឆ្នាំ

មួយរយៈចុងក្រោយនេះ អ្នកឧកញ៉ា គិត ម៉េង ហាក់កាន់តែបើកបង្ហាញពីជីវិតគ្រួសារពោរពេញដោយសេចក្ដីសុខរស់នៅប្រកបដោយសុភមង្គលជាមួយឧត្តមភរិយាជាទីស្រឡាញ់គឺលោកជំទាវ ម៉ៅ ចំណាន និង កូនប្រុសស្រីទាំង ៤ នាក់ បង្ហោះនៅលើគណនីផេកផ្លូវការរបស់លោក ដែលធ្វើឱ្យមហាជនកោតសរសើរ និង ចាត់ទុកគ្រួសារអ្នកឧកញ៉ា ជាគ្រួសារដ៏គំរូមួយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនឹងការទទួលបានសុភមង្គលយ៉ាងពេញបរិបូនេះ នៅថ្ងៃទី ៣១ ធ្នូ នេះ អ្នកឧកញ៉ា គិត ម៉េង ស្រាប់តែបង្ហោះសារមួយប្លែករៀបរាប់ពីអារម្មណ៍អន្ទះសាខ្លាំង កាលពី ៨ ឆ្នាំមុន ដែលជាវេលាលោកជំទាវ ម៉ៅ ចំណាន ឈឺពោះឆ្លងសម្រាលកូនប្រុសពៅឈ្មោះថា គិត ស៊ូឡុង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនឹងការចងចាំមួយនេះ អ្នកឧកញ៉ា គិត ម៉េង បានរំឭកអារម្មណ៍រំភើបអន្ទះសានោះនៅលើទំព័រផេកផ្លូវការរបស់លោកថា
«គិត ស៊ូឡុង ជាកូនប្រុសពៅរបស់ខ្ញុំ ដែលបានចាប់កំណើត ខណៈដែលពិភពលោកទាំងមូលកំពុងចូលរួមពិធីឆ្លងឆ្នាំសកល។ ខ្ញុំចាំថា ខណៈនោះ ខ្ញុំកំពុងរង់ចាំនៅឯមន្ទីរពេទ្យ ហើយឧត្តមភរិយារបស់ខ្ញុំ ចំណាន កំពុងឈឺពោះឆ្លងទន្លេក្នុងបន្ទប់សម្រាល។ ខ្ញុំចាំបានថា អារម្មណ៍របស់ខ្ញុំពិតជាអន្ទះសា និងបារម្ភយ៉ាងខ្លាំងក្នុងពេលកំពុងរង់ចាំយ៉ាងយូរ។ ក្រោយមក ខ្ញុំក៏មានអារម្មណ៍ធូរស្រាលពោរពេញដោយក្តីសោមនស្សរីករាយ នៅពេលដែលភរិយា និងកូនប្រុសរបស់ខ្ញុំបានចេញពីបន្ទប់សម្រាល ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស៊ូឡុងគឺជាកាដូដ៏ពិសេស និងមានតម្លៃបំផុតសម្រាប់គ្រួសាររបស់យើង នាថ្ងៃឈប់សម្រាកចូលឆ្នាំថ្មី។ ដូចអ្នកទាំងអស់គ្នាដែរ យើងទន្ទឹងរង់ចាំឆ្លងឆ្នាំ ២០២១ ហើយយើងក៏ទន្ទឹងរង់ចាំអបអរខួបកំណើតកូនប្រុសខ្ញុំ គម្រប់ខួប ៨ ឆ្នាំផងដែរ។ រីករាយថ្ងៃកំណើត ស៊ូឡុង! ប៉ាម៉ាក់ស្រឡាញ់កូនខ្លាំងណាស់»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment