មិននៅស្ងៀម! អ៊ុន សិទ្ធា តារាទី ២ ចេញមុខបង្ហោះការមិនពេញចិត្តរឿងចាប់ស្វាខ្វះបច្ចេកទេស នៅតំបន់អង្គរ

រឿងរ៉ាវសត្វស្វានៅត្រង់តំបន់អង្គរ ដែលអាជ្ញាធរជាតិអប្សរាបានសហការជាមួយរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម បានចុះចាប់ដោយខ្វះបច្ចេកទេសនោះ បានធ្វើឱ្យមានការភ្ញាក់ផ្អើល និង ផ្ទុះការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជនអ្នកលេងបណ្ដាញសង្គមជនជាច្រើន បានបញ្ចេញមតិមិនពេញចិត្តនៅវទង្វើទាំងនោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈវីដេអូ ក៏ដូចជារូបភាពជាច្រើនត្រូវបានចែកចាយបន្តគ្នា នៅលើបណ្ដាញសង្គមបានធ្វើឱ្យមហាជនបង្ហាញពីការមិនពេញចិត្ត ក៏ដូចជាបង្ហាញក្ដីអាណិត អាសូជាពន់ពេកទៅដល់សត្វស្វាទាំងនោះ ថែមទាំងបានបញ្ចេញមតិរិះគន់ផ្សេងៗគ្នាទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញរឿងរ៉ាវនេះដែរ បានធ្វើឱ្យតារាសម្ដែងមានឈ្មោះល្បីម្នាក់គឺលោក អ៊ុន សិទ្ធា បានបញ្ចេញមតិប្រតិកម្មមិនពេញចិត្តរាល់ទង្វើរបែបនេះមកលើសត្វស្វាផងដែរ ដោយក្នុងនោះតារាសម្ដែងប្រុសរូបរាងស្រស់សង្ហារូបនេះ ថែមទាំងបានសរសេរការមិនពេញចិត្តបង្ហោះលើនៅលើគណនីហ្វេសប៊ុករបស់លោកទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ខ្ញុំទៅឥណ្ឌា ស្វាច្រេីនរាប់ពាន់ក្បាលហេីយកាចជាងស្វានៅស្រុកខ្មែរទ្វេដង ហេីយចូលរេីកកាយផ្ទះប្រជាពលរដ្ឋ ប្រជាជនគេមានវិធានការការពារបានល្អ ចុះហេតុអីស្វានៅស្រុកខ្ញុំមានមិនច្រេីនទេម៉េចគិតថាពួកវាសាហាវទៅវិញ? អ្វីដែលគួរឱ្យខ្លាចគឺមនុស្សទៅវិញទេ ។ ក្នុងនាមខ្ញុំជាអ្នកស្រឡាញ់សត្វមួយរូបដែរ ខ្ញុំមិនចង់បាត់បង់ពួកវាទេ ហេីយបេីនិយាយថាចាប់វាយកទៅលែងនៅភ្នំតាម៉ៅ ខ្ញុំរឹតតែអាណិតថែមទៀត តែមិនដឹងថាគួរនិយាយបែបណា តែចង់ប្រាប់ថា ភ្ញៀវទេសចរមិនតិចនាក់ទេដែលចូលចិត្តជិះទៅតំបន់អង្គរ និង បរិវេណដែលមានស្វានៅពេលល្ងាច ដេីម្បីអង្គុយមេីល ថត កម្សាន្ត ខ្លះទិញចំណីយកទៅឱ្យទៀត ទទួលស្គាល់ថាវាកាចពេលខ្លះ តេីការកាប់សម្លាប់នេះជាដំណោះស្រាយទេ (បាញ់ទម្លាក់ស្លាប់ដោយអចេតនា) ស្លាប់ហេីយនិយាយម៉េចក៏បាន ? ស្វាជាថនិកសត្វចិញ្ចឹមកូនដោយទឹកដោះ គេក៏មានជីវិតដូចយេីងដែរ ពង្រាត់គ្រួសារ ពង្រាត់កូនគេ ព្រៃជាជម្រកគេ បំផ្លាញជម្រកគេពាយទៅហេីយ ឥឡូវមកធ្វេីទុក្ខបុកម្នេញពួកគេទៀត អាណោចអាធមណាស់» ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment