នាយ ពាក់មីនិយាយថា៖ ប្តីចូលផឹកស៊ីសុទ្ធតែហាងឆ្ងាញ់ៗ ​ប៉ាវមិត្តភក្តិ​ម្តង100$ 200$ ប្រពន្ធកូននៅផ្ទះ ​ស៊ីមួយពេល10000៛​ 20000៛ មិនបានស្មើលុយឲ្យធិប…

បងប្អូនប្រជាពលរដ្ឋខ្មែរភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន នូវ តារាកំប្លែង ដ៏ល្បីឈ្មោះមួយរូប នៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើងនោះ គឺ នាយ ពាក់មី។ ទំរាំបានល្បី និងមានជីវភាពធូរធារមកទល់សព្វថ្ងៃនេះ គាត់មានប្រវត្តិលំបាកខ្លាំងណាស់ ដោយធ្លាប់ធ្វើជាកម្មករសំណង់ និងភរិយារបស់ខ្លួនធ្លាប់ជា កម្មការនី​ រោងចក្រ​ អុីខាង​ លូ5​ បឹងក្រពេី​។ ចំណែកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ នាយ ពាក់មី បាន​បង្ហោះរូបភាពមួយសន្លឹក ព្រមទាំងបានភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍ជាខ្លាំងមួយថា៖ “ប្តីចូលផឹកសុីសុទ្ធតែហាងឆ្ងាញ់ៗ ​ប៉ាវមិត្តភក្តិ​ម្តង100$ 200$ ប្រពន្ធកូននៅផ្ទះ ​សុីមួយពេល10000៛​ 20000៛ មិនបានស្មេីលុយអោយធិបស្រីផង​ មែនអត់?”។

ក្រោយពីឃើញបែបនេះ បានធ្វើឲ្យបងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកធ្វើការចែករំលែកយ៉ាងច្រើន ហើយក៏មានអ្នកខ្លះចូល comment ថា ៖ “ចាក់ដោតណាស់បង”, មានអ្នកខ្លះបន្ថែមថា៖ “មនុស្សប្រុសខ្លះអញ្ចឹងមែន”។ មិនទាន់អស់ទេ ម្នាក់ទៀតពោលថា “ខ្លួនឯងសប្បាយមិនដែលគិតទេ អ្នកផ្ទះ មានច្រើនណាស់ មនុស្សប្រុស ជាប្ដី ប្ដីល្អមានតិចបំផុត”។ ព្រមទាំងនៅមាន comment ពេញចិត្តជាច្រើនទៀត នូវអ្វីដែល នាយ ពាក់មី បានលើកឡើង៕

Related posts

Leave a Comment