នគរបាល ចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ៖ អោយបងសូមទោសផង រំខានដល់អូន និងកូនហើយ ដែលបានលេងបងដល់គោលដៅដែលបានប្រចាំការ ព្រោះបងត្រូវមានកាតព្វកិច្ចការពារជូនប្រជាពលរដ្ឋ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

ភ្នំពេញ៖ មន្ត្រី​ប៉ូលិស​ គឺជាមុខងារ​មួយក្នុង​ស្ថាប័ន​រដ្ឋ​ ដែលមានតួនាទីយ៉ាងសំខាន់​ ក្នុង​កិច្ចការ​ងារ​ជាច្រេីន​នៅក្នុង​សង្គម​ជាតិ​ ពាក់​ព័ន្ធ​ជាមួយនឹងការការពារ​សុខ​សុវត្ថិ​ភាព​របស់ប្រជាជន​ ក៏ដូចជា​ចុះ​ប្រតិបត្តិការ​បង្ក្រាប​នូវបទល្មើស​ផ្សេងៗ​ជាដើម​នោះ​ ដែលពិតជាមានភាពរវល់ជាខ្លាំង​ ស្ទេីតែ​គ្មានថ្ងៃឈប់សម្រាកនោះទេ​ ទោះជាថ្ងៃបុណ្យជាតិ​ធំ​ៗ​ក៏ដោយនោះ។ ដែលនេះគឺជា​កាតព្វកិច្ច​ដ៏ចំបង​មួយ​ និងជា​តួនាទី​ដ៏​សំខាន់​បំផុត​ក្នុងនាម​ជា​សមត្ថកិច្ច​ ដេីម្បី​បម្រើ​ទៅដល់​ប្រជាជន​ និង​សង្គមជាតិ​​ទាំង​មូល​។ ជាមួយ​គ្នានេះដែរ​ សមត្ថកិច្ច​ ឬក៏​មន្រ្តី​ប៉ូលិស​ចរាចរណ៏ ត្រូវ​តែ​មានភាព​ក្លាហាន​ និងភាព​រឹងមាំ​យ៉ាង​មុះមុត​​ផងដែរ​ ទេីបអាចសម្រេចបាននូវ​កាតព្វកិច្ច​ដ៏គ្រោះថ្នាក់​ និង​សុខ​សុវត្ថិ​ភាព​​ជូន​ដល់​ប្រជាពលរដ្ឋ​បាន។

ជា​ក់​ស្តែង​ បេីយោងតាម​រយៈគេហទំព័រ ហ្វេសប៊ុកផេក ​News Traffic Police បានធ្វើការរៀបរាប់ឲ្យដឹងថា៖​“នគរបាល ចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ៖ ឱ្យបងសូមទោសផងរំខានដល់អូន និងកូនហើយបានលេងបងដល់គោលដៅដែលបានប្រចាំការ ត្រូវកាតព្វកិច្ចការពារជូនប្រជាពលរដ្ឋទូទៅ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអបអំបុក សំពះព្រះខែ ភាពកក់ក្តៅរបស់អូន និងកូនវាជាកម្លាំងចិត្តជំរុញឲ្យបងខិតខំបំពេញតួនាទី ភារកិច្ចជូនបងប្អូនប្រជាពលរដ្ឋ”៕

Related posts

Leave a Comment