ក្តីសុខ ! នៅសុខៗ ចាន់ កែវនិមល បង្ហោះរូបស្អាតៗ ដើរលេងជុំគ្រួសារប៉ុន្មានសន្លឹកនេះ ថែមទំាងសួរមួយសំនួរ ឡើងអេម ថា…

មហាជនជាច្រើន ក៏ដូចជាអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន អ្នកនាង ចាន់ កែវនិមល នោះ ដែលជា ពិធីការិនី ដ៏ល្បីមួយរូប មិនត្រឹមតែ ពូកែលេងពាក្យសំដី នោះទេ បើនិយាយពីសម្រស់ និងការតុបតែងខ្លួនវិញ ពិធីការិនី រូបនេះ មិនឲ្យចាញ់តារាសម្តែងល្បីៗ ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារតែជោគជ័យខ្លាំង ក្នុងអាជីព ជាពិធីការិនី និងមុខជំនួញ គេឃើញ និមល និងស្វាមី មានលទ្ធភាព អាចទិញផ្ទះដ៏ធំមួយ ហើយក៏បានរៀបចំកម្មវិធីឡើងគេហដ្ឋានថ្មីរបស់ខ្លួននេះ កាលថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២០ រួចហើយ មើលទៅពិតជាអធិកអធមណាស់ ជាពិសេសផ្ទះ ពិធីការិនី ដ៏ល្បីនេះពិតជាធំ និងស្រស់ស្អាត ខ្លាំងណាស់ អមដោយការតុបតែង រៀបចំ យ៉ាងទាក់ទាញ។ បច្ចុប្បន្ន ពិធីការិនី រូបនេះ កំពុងសាងក្តីសុខយ៉ាងខ្លាំង ជាមួយគ្រួសារដ៏តូចមួយរបស់ខ្លួន មើលទៅ ពិតជាគួរឲ្យច្រណែនខ្លាំងណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លៀតពេលវេលាដ៏មានតម្លៃ និមល និងស្វាមី មិនដែលភ្លេចឡើយ ក្នុងការនាំកូនស្រីសំណព្វចិត្ត របស់ខ្លួន ដើរលំហែកាយ ជាញឹកញាប់ តាមទីកន្លែងជិតឆ្ងាយ ពោរពេញដោយស្នាមញញឹម និងក្តីសុខខ្លាំងណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង នាថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២០ នេះទៀត និមល បានបង្ហាញរូបភាពស្អាតៗ ជាច្រើនសន្លឹក នៃដំណើរកម្សាន្តជាលក្ខណៈគ្រួសាររបស់ខ្លួន ព្រមទំាងភ្ជាប់សារខ្លី ដ៏គួរឲ្យចាប់អារម្មណ៍មួយ ថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“សំណួរសួរថា: ដើរលេងដើម្បីអ្វី?
ចម្លើយ:

1/ ដើម្បីក្តីសុខ
2/ ដើម្បីសប្បាយ
3/ ដើម្បីថតរូប
4/ ដើម្បីបានLike

ឆ្លើយត្រូវបានរង្វាន់”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញសំនួរនេះភ្លាម ហ្វេនៗជាច្រើន បានជ្រើសរើសចម្លើយផ្សេងៗគ្នា ។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត នោះ សូមមើលរូបភាពស្អាតៗ ខាងក្រោមនេះ ទំាងអស់គ្នា ៖

Related posts

Leave a Comment