ភាគច្រើន អ្នកដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជាមហាជនទូទៅ ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន Love Riya ជាអ្នកលក់ឡេតាមអនឡាញ។ ស្ត្រីរូបនេះមិនត្រឹមតែ កំពុងទទួលបានជោគជ័យខ្លាំងលើមុខជំនួញរបស់ខ្លួនប៉ុណ្ណោះទេ ថែមទំាងមានរូបសម្រស់គួរឲ្យគយ ទៀតផង ដោយមិនចាញ់តារាល្បីៗប៉ុន្មានទេ។
សព្វថ្ងៃ Riya ជាស្ត្រីមេម៉ាយ ក្រោយលែងលះជាមួយស្វាមី ព្រោះតែការរស់នៅមិនចុះសម្រុងនឹងគ្នា ដោយទទួលបានចំណងដៃកូនស្រី ដ៏ស្រស់ស្អាតម្នាក់ កំពុងរស់នៅជាមួយ Riya។
ចំណែកនៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២០ នេះ មហាជនជាច្រើន មានការចាប់អារម្មណ៍ ជាខ្លាំង ក្រោយឃើញ Love Riya បានបង្ហោះរូបភាពមួយសន្លឹក បង្ហាញពីមុខមាត់ ក្មួយស្រីរបស់ខ្លួន មើលទៅពិតជាស្រស់ស្អាត គួរឲ្យគយគន់ សូម្បីតែ Love Riya ក៏និយាយដែរថា “មើលក្មួយខ្លួនឯង លេងចង់ស្គាល់ហើយ ក្រមុំបាត់ ស្អាតណាស់ ក្មួយសំលាញ់”។
ក្រោយឃើញបែបនេះ ហ្វេនៗជាច្រើន របស់ Love Riya បាននាំគ្នា ចូល comment ព្រាត ថា ៖ មានសង្សារនៅ?, ស្អាតណាស់, កាត់រកមីង, សុំសរសើរស្អាតមែន, មីងស្អាត ក្មួយក៏ស្អាត, ក្មួយបងស្អាតខ្លាំងណាស់ បងសំណព្វ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាព និងវីដេអូ ខាងក្រោមនេះ ៖