មនុស្សគ្រប់រូបតែងតែប្រថ្នាចង់បានស្នេហាពិត ទាំងមិនដឹងថា ស្នេហាពិតមានរូបរាង្គ និងលក្ខណៈបែបណានោះទេ។ បើនិយាយស្នេហ៍ពិតគឺ ជាស្នេហាមួយដែលគ្មានលក្ខខណ្ឌ ហើយហ៊ានតស៊ូលះបង់ជំនះ អាចធ្វើឲ្យមនុស្សមើលលែងឃើញ ស ខ្មៅ និងអាចធ្វើឲ្យមន្សុសមានភាពលំអៀងទៀតផង។ ជាក់ស្តែងយើងក្រឡេកមកមើលគូស្នេហ៍មួយគូនេះវិញ មើលទៅពិតជាគួរឲ្យអាណិតពួកគាត់ទាំងពីរខ្លាំងណាស់ ដោយសារតែក្តីស្រលាញ់ពិតមានចំពោះគ្នា ទោះបីជាអ្នកទាំងពីរមិនអាចនិយាយស្តាប់គ្នាបានក៏ពិតមែន ដោយការប្រើប្រាស់ប្រាស្រ័យទាក់ទងគ្នាតាមរយៈអ្នកបកប្រែបែបកាយវិការក្តី ក៏អ្នកទាំងពីរនៅតែអាចកាន់ដែគ្នាចូលរាងការកសាងគ្រួសារមួយយ៉ាងមានសុភម្គលផងដែរ។
យោងតាមរយៈគណនីផ្លូវការរបស់ព្រះតេជព្រះកុណ Choun Kakada Page បានធ្វើការង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក និងបានមានសង្ឃដិការរៀបរាប់ឲ្យដឹងថា៖ «ពិធីមង្គលរបស់ប្អូនស្រី ជួន ស្រីរត្ន័ និងប្អូនប្រុស ប្រាក់ ណារិទ្ធ នៅភូមិចំការដៀប ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ នៅគហដ្ឋានប្អូនស្រីពៅ06/11/2019»។ ហើយព្រះតេជព្រះគុណ បានបន្តទៀតថា៖ «អរគុណដល់អ្នកបកប្រែដែលបានជួយក្នុងកម្មវិធីមង្គលនេះ ព្រោះគាត់ជំនាញខាងភាសាកាយវិកា បេីអត់មានគាត់ក៏ពិបាកដែរក្នុងថ្ងៃមង្គលនេះ។ អាណិតប្អូនៗដែរ តែនេះជាគូររបស់ពួកគាត់ទៅហេីយទេីបបានជួបគ្នាជាប្តីប្រពន្ធ»។ ដេីម្បីជ្រាបច្បាស់ សូមប្រិយមិត្តទស្សនានូវឃ្លីបវីដេអូនេះដូចតទៅ។