ហ្វេនៗ ក៏ដូចជាមហាជនទូទៅ ច្បាស់ជាបានជ្រាប ខ្លះៗហើយ មើលទៅ នូវទំនាក់ទំនងស្នេហា រវាង លោក ដែន សូនី និង អ្នកលក់ឡេដ៏ល្បីឈ្មោះម្នាក់ គឺ Love Riya នោះ ។ អ្នកទំាងពីរ តែងតែបង្ហាញនូវភាពស្និតស្នាល និងដើរលេងជាមួយគ្នាញឹកញាប់ តាមកន្លែងផ្សេងៗ មើលទៅពិតជាពោរពេញដោយក្តីសុខជាខ្លាំង។ លោក ដែន សូនី ក៏ធ្លាប់ចេញមុខបញ្ជាក់រឿងនេះ ផងដែរ ដោយប្រាប់ទៅ ក្រុមការងារ តារាញូស៍ កាលពីពេលថ្មីៗនេះ ថា ៖
“ខ្ញុំកំពុងមើលចិត្តគ្នាសិន, គាត់ជាមនុស្សកាចបន្តិចមែន តែចិត្តល្អ, ខ្ញុំបានជជែកគ្នាជាមួយគាត់ឡើងវិញ ចំនុចណាដែលខ្ញុំខ្វះខាត ឲ្យគាត់ប្រាប់ខ្ញុំ ហើយចំនុចណាគាត់ខ្វះខាត ខ្ញុំត្រូវប្រាប់គាត់វិញ, ខ្ញុំស្គាល់គាត់តំាងពីគាត់មិនទាន់មានស្វាមី តាំងពីគាត់ Live Bigo, ខ្ញុំតែងតែសរសើរគាត់ ពូកែរកស៊ី ជាមនុស្សស្រីដែលរឹងមំា ពេលមានរឿងអ្វីកើតឡើងចំពោះគាត់ គាត់នៅតែរឹងមំា គាត់អត់ទន់ជ្រាយ”។
ទោះមានរឿង ឈ្លោះគ្នាជាញឹកញាប់ក៏ដោយ ក៏អ្នកទំាងពីរមិនព្រមបែកពីគ្នាឡើយ រហូតដល់សម្រេចចិត្ត ថត រូប Pre-Wedding ជាមួយគ្នានៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២០ នេះ ថែមទៀត។
Riya ក៏បានបញ្ជាក់នៅក្នុងការ Live ដែរថា ក្រោយឆ្លងឆ្នាំសកល រូបគាត់នឹងជ្រើសរើសថ្ងៃល្អសម្រាប់រៀបអាពាហ៍ពិពាហ៍ហើយ ហើយកម្មវិធីមង្គលការនេះ នឹងរៀបចំធ្វើឡើងនៅផ្ទះថ្មីរបស់ខ្លួនតែម្តង។
ចំណែកម្សិលមិញនេះ នាថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២០ លោក ដែន សូនី បានចេញមុខបកស្រាយរឿង លោក និងអតីតភរិយា ហើយនិងរឿងមួយទៀត ដើម្បីកុំឲ្យមហាជនមួយចំនួនតូចយល់ច្រឡំលើលោកតទៅទៀត ថា លោកចូលមកជីវិត Love Riya ដើម្បីបោកប្រាស់នោះ តាមពិតមិនដូចអ្វីដែលពួកគេបាននិយាយនោះទេ ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត នោះ សូមទស្សនាវីដេអូខាងក្រោមនេះ ៖