ភ្នំពេញ៖ ប្រិយមិត្តជាច្រើនមានបានយល់និងជ្រាបដឹងហើយថា មន្ត្រីប៉ូលិស គឺជាមុខងារមួយក្នុងស្ថាប័នរដ្ឋ ដែលមានតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចការងារជាច្រេីននៅក្នុងសង្គមជាតិ ពាក់ព័ន្ធជាមួយនឹងការការពារសុខសុវត្ថិភាពរបស់ប្រជាជន ក៏ដូចជាចុះប្រតិបត្តិការបង្ក្រាបនូវបទល្មើសផ្សេងៗជាដើមនោះ ដែលពិតជាមានភាពរវល់ជាខ្លាំង ស្ទេីតែគ្មានថ្ងៃឈប់សម្រាកនោះទេ ទោះជាថ្ងៃបុណ្យជាតិធំៗក៏ដោយនោះ។ជាក់ស្តែង នេះគឺជាកាតព្វកិច្ចដ៏ចំបងមួយ និងជាតួនាទីដ៏សំខាន់បំផុតក្នុងនាមជាសមត្ថកិច្ច ដេីម្បីបម្រើទៅដល់ប្រជាជន និងសង្គមជាតិទាំងមូល។ ជាមួយគ្នានេះដែរ សមត្ថកិច្ច ឬក៏មន្រ្តីប៉ូលិស
ត្រូវតែមានភាពក្លាហាន និងភាពរឹងមាំយ៉ាងមុះមុតផងដែរ ទេីបអាចសម្រេចបាននូវកាតព្វកិច្ចដ៏គ្រោះថ្នាក់ និងសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋបាន។យ៉ាងណាមិញ បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Pi Ros បានមានការរៀបរាប់ឲ្យដឹងថា៖ «ពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ បងរវល់ការពារសុវត្តិភាពជូនបងប្អូនតាយាយអ៊ុំពូមីង បងអត់បាននាំអូននឹងកូនដើរលេងទេ ចឹងអូនមកលេងប៉ាប៉ាដល់កន្លែងវិញ ពួកគាត់គឺជាក្តីសុខនឹងកំលាំងចិត្តខ្ញុំគ្រួសារតូចកក់ក្តៅ»។ជាក់ស្តែង ការលេីកឡេីងពីបងប្រុសជាសមត្ថកិច្ចរូបនេះ
បានធ្វើឲ្យមជ្ឈដ្ឋានមហាជនទូទៅ ជាពិសេសអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានមានក្តីរំភើប ក៏ដូចជាមានការកោតសរសើរជាខ្លាំងចំពោះកាតព្វកិច្ចលះបង់ទាំងទឹកចិត្ត និងពេលវេលាដេីម្បីការពារសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋនៅក្នុងឱកាសនៃពិធីបុណ្យអុំទូក ក្នុងរយៈពេល៣ថ្ងៃនេះ។ប្រភព៖ ហ្វេសប៊ុក