ទប់ទឹកភ្នែកមិនជាប់ទេ រឿងរ៉ាវជាច្រើនបានកត់ក្នុងខួរក្បាលបង អ្វីដែលបងស្រឡាញ់ហើយបាក់ចិត្តលើអូន គឺទំនាក់ទំនងមួយនេះ មិនមែននាំគ្នាដើរលេង ប៉ុន្តែអូនបែរជានាំគ្នាទៅរៀន

ប្រិយមិត្ដមួយចំនួនធំ ប្រាកដជានៅចាំបានហើយ ចំពោះរឿងរ៉ាវប្អូនស្រីម្នាក់ មានឈ្មោះ សុខណាត ដារ៉ាសុីណា មានអាយុ២៥ឆ្នាំ បានទទួលមរណភាពចាកចោលប្ដី និងកូនដែលទើបនឹងកើត គឺដោយសារតែ ជំងឺបេះដូងរបស់នាង បានធ្វើទុក្ខ ក្នុងអំឡុងពេលសម្រាល! ប៉ុន្ដែកូនរបស់នាង ត្រូវបានក្រុមគ្រូពេទ្យជួយសង្រ្គោះបានដោយសុវត្ថិភាព ចំណែកឯម្ដាយវិញ បែរជាត្រូវចាកចេញទៅ គ្មានថ្ងៃវិលត្រលប់មកវិញ ខណៈមុខកូន ក៏នាងពុំទាន់បានឃើញផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងមរណទុក្ខមួយនេះដែរ បុរសជាប្ដី នៃប្អូនស្រីខាងលើ ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ Sothon Huot បានបង្ហាញនូវអារម្មណ៍ដ៏សែនឈឺចាប់ឥតគណនា ចំពោះការចាកចេញគ្មានថ្ងៃវិលត្រលប់ នៃភរិយារបស់លោកជារឿយៗ ព្រោះតែគាត់ពិតជាស្រលាញ់នាងអស់ពីបេះដូង ហើយតែងតែមើលថែ និងយកចិត្តទុកដាក់រូបនាងគ្រប់ពេលវេលា ចាប់តាំងពីពេល ផ្ដើមជាសង្សារនឹងគ្នា រហូតក្លាយជាប្ដីប្រពន្ធ! ដោយសង្ឃឹមថា និងអាចរួមរស់នៅជាមួយគ្នាអស់មួយជីវិត ប៉ុន្ដែបែរជាព្រហ្មលិខិត លោកឥតមេត្ដា បានពង្រាត់គូស្នេហ៍ស័្មគ្រស្មោះនេះ អោយរស់នៅភពពីរផ្សេងគ្នាទៅវិញ។ យ៉ាងណាមិញ កាលពីយប់ម្សិលមិញនេះ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ បុរសជាប្ដី ក៏បានសរសេររៀបរាប់អំពីអនុស្សាវរីយ៍ ដែលអ្នកទាំងពីរ បានសាងរួមគ្នា កាលគ្រានៅរៀនសកលវិទ្យាល័យ ដែលរឿងរ៉ាវទាំងអស់នោះ គឺបាននៅដក់ជាប់ ក្នុងខួរក្បាលរបស់បុរសជាប្ដី មិនអាចបំភ្លេចបាន បើទោះបី គាត់ខិតខំព្យាយាមមិនគិតយ៉ាងណាក៏ដោយ។ ក្នុងសំណេរ បុរសជាប្ដី បានសរសររៀបរាប់ទាំងក្ដីអាឡោះអាល័យថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“រឿងរ៉ាវជាច្រើនបានកត់ក្នុងខួរក្បាលបង ទោះបីមិនគិត ក៏នៅតែបង្ហាញឡើង៖ ចូលសកលវិទ្យាល័យ ឆ្នាំទី១ អាយុ១៨ឆ្នាំ បងយល់ហើយស្គាល់ថាមនុស្សស្រីដែលបងស្រឡាញ់បែបណា ហើយម្នាក់នោះ គឺជារូបអូន។ ស្គាល់គ្នាដំបូង ចាប់ផ្តើមមានទំនាក់ទំនងគ្នា អូនបបួលបងទៅរកសាលារៀនម៉ោងក្រៅ ភាសា អង់គ្លេស ចិន នៅម្តុំសាលាបាក់ទូក។ ម៉ោងរៀន ត្រូវផ្ទុយគ្នា មិនរៀនជាមួយគ្នាទេ កាលនោះភាសាអង់គ្លេស ថ្ងៃខ្លះត្រូវរៀនម៉ោងជាមួយគ្នា ប៉ុន្តែធ្វើមិនស្គាល់គ្នា (មានតែគ្រូទេមើលដឹង) ម៉ោងចេញត្រូវចេញឲ្យបានមុនអូន ហើយដើរទៅកន្លែងផ្ញើម៉ូតូមុន ហើយទាញម៉ូតូឲ្យហើយសម្រាប់អូន ជិះទៅផ្ទះវិញ អូនជិះទៅមុខមុនបង ប្រហែល ១០០ម៉ែត្រ ពីគ្នា រហូតដល់អូនបត់ផ្លូវស្ពានឆ្ពោះទៅផ្ទះ។ កាលនោះមានតែពេលញ៊ាំបាយថ្ងៃត្រង់ ៤៥នាទីប៉ុណ្ណោះ ដែលបានអង្គុយញ៊ាំជាមួយអូន ដោយមកកម្ម៉ងម្ហូបចាំអូនមុន១៥នាទី ពេលអូនចេញមកគឺញ៊ាំតែម្តង។ បន្ទាប់មកបែកគ្នាទៅសាលាបាក់ទូក ចូលថ្នាក់រៀនរៀងខ្លួន។ ១ខែ បានទៅមើលកុន ១ ទៅ ២ដង (រឿងដែលអូនចូលចិត្តមើល ខ្មោចលងសាហាវ បែបភ័យរន្ធត់) អ្វីដែលបងស្រឡាញ់ហើយបាក់ចិត្តលើអូន គឺទំនាក់ទំនងមួយនេះ មិនមែននាំគ្នាដើរលេង ប៉ុន្តែអូនបែរជានាំគ្នាទៅរៀន។ ទំនាក់ទំនងបាន១ឆ្នាំកន្លះ អូនចង់លក់ទំនិញOnline បងជាអ្នកដឹកជញ្ជូនសម្រាប់អូន កាលនោះដឹកចេញមួយជើង ទៅជិត ២០០០រៀល ឆ្ងាយ ៤០០០ ទៅ ១០០០០រៀល។
ទំនិញទុកនៅនឹងបងជាអ្នករៀបចំ ថតរូប អូនជាអ្នកទំនាក់ទំនងឆាតជាមួយអ្នកទិញ ដល់ពេលយប់ អូនសរសេរ មុខទំនិញ ទីតាំង លេខទូរស័ព្ទ តម្លៃផ្ញើសារបង បន្ទាប់មកបងរៀបចំ វេចខ្ចប់ ស្អែកឡើងចេញទៅរៀន គឺដឹកទៅឲ្យគេតែម្តង ល្ងាចឡើងសរុបលុយឲ្យអូនទាំងអស់ ហើយថ្លៃដឹកមួយអាទិត្យ អូនសរុបឲ្យបងម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អូនជាមនុស្សស្មោះត្រង់ យុត្តិធម៌ មិនលោភលន់ (ទៅញ៊ាំអីជាមួយគ្នា មិនថាចំណាយតិចឬច្រើន ត្រូវចេញស្មើគ្នា គ្រប់ពេល ទោះបីបងចង់ចេញលុយទាំងអស់គឺមិនព្រម ហើយនិយាយតែមួយម៉ាត់ទេគឺថា ចេញទៅចឹង ថ្ងៃក្រោយមិនបាច់មកញ៊ាំអីជាមួយគ្នាទៀតទេ) ចំណុចនេះហើយ បងកាន់តែស្រឡាញ់អូនទ្វេដង។ អូនពូកែលក់ដូរ សំដីផ្អែម ម៉ូយអូនច្រើនៗ ដែលមកនិយាយពីអូន ថាអូនចិត្តបានណាស់។ អូនជាមនុស្សម្នាក់ស្រឡាញ់គ្រួសារ បងប្អូនខ្លាំង ប៉ុន្តែអូនមិនឲ្យគេដឹងចិត្តឡើយ។ អូនសុខចុះឲ្យគេយល់ច្រឡំលើខ្លួនខុស អូនមិនចង់បកស្រាយអ្វីឡើយ ព្រោះតែគេយល់ឃើញបែបនោះហើយ។ ពេលខឹងនឹងបង ឬមិនសប្បាយចិត្តនឹងទង្វើណាមួយរបស់បងគឺអូនមិនប្រាប់ពីមូលហេតុឡើយ អូនមិននិយាយអ្វីទាំងអស់ហើយ ទុកឲ្យបងគិតត្រលប់ក្រោយពីកំហុសនោះ ហើយប្រាប់អូនវិញ បើត្រូវរឿងបានអូនព្រមឈប់ខឹង។ គ្រាមួយដែលអូនមិនសប្បាយចិត្ត អូនធ្លាប់និយាយប្រាប់បងថា អូនស្រឡាញ់ជីវិត ពីតូចដល់អាយុ១៥ឆ្នាំ ទោះបីកាលនោះអូន គេងនៅពេទ្យច្រើនជាង នៅផ្ទះក៏ដោយ ហើយអូនបាននិយាយរៀបរាប់ ដេក ដើរ ឈរ អង្គុយ អូនមានក្តីសុខណាស់ ប៉ា ម៉ាក់ មីង មា បងប្អូន ជីដូនមួយ គ្មាននរណាម្នាក់ធ្វើបាបអូនឡើយ បុណ្យទាន ថ្ងៃសម្រាក សៅរ៍ អាទិត្យ ប៉ាដឹកឡានទៅដើរលេង ញ៊ាំអីចូលហាងឆ្ងាញ់ៗរហូត ផ្សារកណ្តាលគុយទាវគ្រឿងសមុទ្របង្គាសុទ្ធ បង្កងនៅបុប្ផាលាក់ខ្លួន មីទារោងកុនអង្គរ បាយទាខ្វៃលីឡាយ ទោះប៉ាមិនបាននាំទៅញ៊ាំ ក៏គាត់ទិញខ្ចប់មកផ្ញើឲ្យអូនដែរ បាយទាខ្វៃនេះហើយ ឲ្យតែនិយាយដល់អូនញញឹមហើយយំនៅចំពោះមុខបង។ អូនផ្តាំបងថា ថ្ងៃក្រោយពេលក្លាយជាប៉ាកូនយើង បងត្រូវធ្វើឲ្យកូនមានក្តីសុខ ហើយចងចាំចឹងណា៎។ ហើយកាលបងនិងអូនទៅលេងសៀមរាប ចូលដល់អង្គរវត្ត អូននិយាយថា កាលពីតូចយាយអូន ដាក់មួយឡានបងប្អូនជីដូនមួយទាំងអស់នាំគ្នាមកលេងសប្បាយណាស់។ រាល់ពេលអូនមានក្តីសុខ អូនសប្បាយ រីករាយ អូនតែងតែនិយាយពាក្យសំដីប្លែកឲ្យបងសន្យានេះ សន្យានោះរហូត រហូតមកដល់ថ្ងៃនេះ។ ខ្ញុំបានស្គាល់ អ្វីដែលជាទីស្រឡាញ់បំផុតសម្រាប់ខ្ញុំហើយ ប៉ុន្តែហេតុអ្វីក៏ឆាប់ឲ្យខ្ញុំទទួលយកការបាត់បង់ដែលឈឺចាប់បំផុតក្នុងវ័យ២៥ឆ្នាំ នេះទៅវិញ។ ប្រពន្ធជាទីស្រឡាញ់ ប្រពន្ធដ៏ល្អរបស់បង ប្រពន្ធតែម្នាក់គត់របស់បង ហើយក៏ជាម៉ាក់របស់កូនយើងតែម្នាក់គត់ ប្រពន្ធសម្លាញ់ Soknath Darasina ៥៩ថ្ងៃហើយដែលយើងឆ្ងាយពីគ្នា”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment