កំពុងតែប្រញាប់ផង ស្រែកឲ្យជួយ បកក្រោយកុំឲ្យវិប្បដិសារី ប្អូនប្រុសទ្រហោយំ គ្មានដើមឲ្យថ្លៃលៀស ផ្ទះក៏ឆ្ងាយ គ្មានកម្លាំង អស់សង្ឃឹម តែបែរជាមហាជនបញ្ចេញមតិថា

ខេត្ដកណ្ដាល៖ កាលពីប៉ុន្មានម៉ោងមុននេះ នាយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ យុវជនម្នាក់ បានធ្វើដំណើរតាមផ្លូវ ក៏បានប្រទះឃើញក្មេងប្រុសម្នាក់ វ័យប្រហែល១០ឆ្នាំស្ដែងតែប៉ុណ្ណោះ ហើយក្នុងសភាពទឹកមុខរបស់គាត់ គឺពោរពេញទៅដោយភាពក្រៀមក្រំ លាយឡំជាមួយទឹកភ្នែក ព្រោះតែជីវភាពក្រលំបាក បានខិតខំតស៊ូ លក់លៀសហាលរហូតដល់យប់ជ្រៅ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយមានឈ្មោះ DK Dara បានលើកឡើង នូវសំណេរមួយចំនួន អោយមហាជនបានដឹងថា៖”កំពុងប្រញាប់ផង ស្រែកឲ្យជួយ បកក្រោយកុំឲ្យវិប្បដិសារី។ ពេលដឹងរឿង ទើបដឹងថា ជីវិតជាបងប្រុស គឺ តស៊ូលំបាក ដើម្បីប្អូនប្រុស ៥នាក់ទាំងក្នុងផ្ទៃពោះ នឹងម្តាយ ឯឪពុកទៅឆ្ងាយធ្វើសំណង់ ថ្ងៃនេះលក់ដល់យប់ ទិញលៀស ៦មុឺន លក់បាន១មុឺន ទ្រហោយំ គ្មានដើមឲ្យថ្លៃលៀស ផ្ទះក៏ឆ្ងាយ គ្មានកម្លាំង អស់សង្ឃឹម ដើរមិនដល់ គិតពីម្តាយជិតសំរាល និងប្អូនៗ ចាំបាយ ជីវិត និង គ្រួសារ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ទាក់ទងចំពោះរឿងរ៉ាវក្មេងប្រុសកំសត់ខាងលើ ក៏មានបងប្រុសម្នាក់ មានឈ្មោះ លោកពូ សន្ដិសុខ បានចេញមុខទម្លាយអំពីអត្ដចរិតក្មេងប្រុសរូបនេះ អោយមហាជនបានស្គាល់ ព្រោះតែគាត់ពិតជាស្គាល់ក្មេងប្រុសនោះច្បាស់ ដោយគាត់លើកឡើង តាមរយៈខមិនថា៖”ខ្ញុំស្គាល់ក្មេងនឹងច្បាស់ណាស់ប្រូ វាលេងហ្គេមរាល់ថ្ងៃអត់ទៅលក់ទេ ហេីយយំសុំលុយគេរាល់ថ្ងៃ អូសកាត់ហាងប្រពន្ធខ្ញុំនៅផ្សារដេីមអំពិលរាល់ថ្ងៃ លេងហ្គេមអស់លុយយំសុំលុយគេរាល់ថ្ងៃ ខ្ញុំកាលមុនក៏ធ្លាប់អោយសឹងតែរាល់ថ្ងៃ តែដល់តែដឹងចប់ ដូចជួយធ្វេីអោយក្មេងម្នាក់នឹងខូចចឹង សួរកូននឹងទៅមកដល់ហាងអ៊ុតសក់ប្រពន្ធខ្ញុំ ខ្ញុំអោយ១០០០០រៀលរហូតហ្នឹង”។ បន្ថែមពីលើនេះ ក៏មានម្ចាស់គណនីហ្វេសប៊ុកមួយរូបទៀត ដែលគាត់មានឈ្មោះ Long Rothpiseth ក៏បានលើកឡើងដែរថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

”បាទតាមដឹងនិងឃេីញអាក្អូននិងថ្ងៃឡេីងអត់សូវដេីរលក់ទេ ជួនអង្គុយនៅកន្លែងកាហ្វេ ល្ងាចតិចដេីរសុំលុយគេតាមផ្ទះ”។ ក៏មានបងស្រីម្នាក់ទៀត ដែលគាត់ប្រើប្រាស់គណនី ហ្វេសប៊ុកឈ្មោះ ពិភពថ្មធម្មជាតិ ថ្មធម្មជាតិ បានលើកជាចម្ងល់មួយឃ្លាថា៖”បើតាមក្មេងនេះនិយាយមក ដូចមិនសូវសម ព្រោះលៀសលក់ចង់អស់ហើយ បែរជាថាលក់បានលុយតែមួយម៉ឺនទៅវិញ”។ ជាចុងក្រោយ ក៏មានគណនី ហ្វេសប៊ុកមួយទៀត ឈ្មោះ Bor Mey ក៏បានបញ្ជាក់ដែលថា៖”កាលមុនម៉ាក់ខ្ញុំអោយ 10000៛ មានណាមកសុំរាល់ថ្ងៃ (ហើយគេថាថ្ងៃវាអត់លក់ទេ លេងឈូស) យប់ឡើងដើរសុំលុយគេ ខ្ញុំឃើញរាល់ថ្ងៃ ហើយពេលសុំយើងអត់អោយវានៅតែ សុំអត់ចេញទេ យាយទៅរឹង”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment