នាថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២០ នេះ គេប្រទះឃើញ អ្នកនាង ចន ច័ន្ទលក្ខណា បានរៀបចំពិធីខួបកំណើតដ៏តូចមួយ ជូនកូនស្រីរបស់ខ្លួន ក្នុងវ័យ ១៤ ឆ្នាំ តែមើលទៅរូបរាង កូនស្រី តារាសម្តែងស្រី រូបនេះ ពិតជាធំពេញរូបរាង ស្រស់ស្អាតណាស់ ជាពិសេស មានកំពស់ខ្ពស់ ជិតប៉ុនម្តាយទៅហើយ។
ក្នុងវីដេអូខាងក្រោម គេឃើញ អ្នកនាង ចន ច័ន្ទលក្ខណា បានជូនពរកូនស្រី ប៉ុន្មានម៉ាត់ដ៏មានន័យថា “រីករាយថ្ងៃកំណើត ជូនពរឲ្យកូនរៀនពូកែ ឆ្លាត ហើយប្រឡងជាប់ មានអនាគតខ្ពស់ ហើយធំឡើង សូមឲ្យប្រឹងរកស៊ី ហើយសុំឲ្យពូកែរកលុយ រកលុយបានច្រើន និងធ្វើជាក្មេងល្អនៅក្នុងសង្គម ជួយការងារសង្គមឲ្យបានច្រើន ជូនពរឲ្យកូនម៉ាក់ មានសម្រស់កាន់តែស្អាត…”។
មួយវិញទៀត ក្រោយឃើញ ពិធីខួបកំណើតនេះភ្លាម ក៏មានអ្នកខ្លះចាប់អារម្មណ៍ត្រង់ប៉ុន្មានចំនុចនេះ ហើយបានចូល comment ថា ៖ កូនក្រមុំស្ដូកហើយ ម៉ាក់នៅស្អាតដដែល, ស្អាតណាស់បងស្រីទាំងកូនទាំងម៉ាក់, មួយឈុតណា ក៏ឡូយដែរ ស្អាតទាំងម៉ាក់ ស្អាតទាំងកូន, មុខដូចប៉ាណាស់ប្អូនស្រី, កូនធំប៉ិនម៉ាក់ហើយបង ស្អាតបែបធម្មជាតិ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖